ប្រទេសកម្ពុជា គឺជាប្រទេសដែលមានប្រវត្តិរុងរឿងសម្បូរសប្បាយខ្លាំង ថែមទាំងជាជាចក្រភពដ៏ធំ និងរីកចម្រើនខ្លាំងមួយ ក្នុងចំណោមចក្រភពធំៗលើពីភពលោកផងដែរនាសម័យបុរាណ។
ភាពរុងរឿងរីកចម្រើន ទាំងជីវភាពរស់នៅ អរិយធម៌ វប្បធម៌ និងសិល្បៈខ្មែរ នៅក្នុងសម័យមុន ត្រូវបានមនុស្សបុរាណបានចារនៅលើផែនចម្លាក់នានាលើប្រាសាទបុរាណដែលបន្តឱ្យកូនខ្មែរជំនាន់មុន។
ជាក់ស្តែងនៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបានចាប់ផ្តើមរីកចម្រើន ជាសំណាងល្អ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ត្រូវបានផ្តិតទុកនៅក្នុងម៉ាស៊ីនថតរបស់ពួកជនលោកខាងលិច ជាពិសេសគឺរបស់ជនជាតិបារាំងតែម្តង ថែមទាំងបានរក្សាទុកជាឯកសារមកទល់បច្ចុប្បន្នផងដែរ។
នៅក្នុងនោះ រូបភាពទាក់ទងនឹងជីវភាព ការរស់នៅ សិល្បៈ វប្បធម៌ និងរបាំខ្មែរ ត្រូវបានផ្តិតរូបទុកក្នុងអំឡុងឆ្នាំ ១៨៣៨ ដល់ឆ្នាំ ១៨៧៩ ត្រូវបានផ្សព្វផ្សាយឡើងវិញ ឃើញថាប្រទេសកម្ពុជាយើងពិតជាមានភាពរីកចម្រើន ទាំងការរស់នៅ និងសិល្បៈវប្បធម៌ផូរផង់រីកចម្រើនខ្លាំងមែនទែន គ្រាន់តែឃើញក៏ដឹងថាប្រទេសខ្មែរមានភាពរុងរឿងបែបណាដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ ៖