កើតមកជាស្រីគឺអ៊ីចឹងហើយ កម្មខ្លួនខ្លាំងណាស់ អ្វីៗមានតែទ្រាំតាមកម្ម

កើតមកជាមនុស្សស្រី ប្រៀបដូចជា ឱបកម្មមកជាប់តាមខ្លួនមិនខុសទេ អ្វីៗគឺត្រូវទ្រាំតាមកម្ម មិនអាចធ្វើអ្វីតាមតែអំពើចិត្តបានឡើយ ត្រូវយកការសប្បាយដាក់ពីក្រោយ ហើយគិតឪពុកម្ដាយ ប្ដី កូន បងប្អូនជាធំ សំខាន់គឺ តួនាទីជាប្រពន្ធ ជាម្ដាយ ដែលមិនអាចនឹងព្រងើយកន្តើយបានឡើយ។

78155676_1869293816537359_7744799038054072320_n

មនុស្សស្រីពូកែទ្រាំ ពេលខ្លះក៏ឆ្ងល់ថា មកពីនាងរឹងមាំ នាងល្ងង់ ឬមកពីនាងមានកម្មក្រាស់ខ្លាំងពេក ដែលត្រូវតែលាង? ហេតុអ្វីជាមនុស្សស្រី ត្រូវទ្រាំ ត្រូវរងកម្មច្រើនខ្លាំងម្ល៉េះ? ហេតុអ្វី មនុស្សស្រិត្រូវតែទ្រាំ? ហេតុអ្វីមនុស្សស្រីល្ងង់ សុខចិត្តយកក្ដីសុខខ្លួនឯងទៅទុកពីក្រោយខ្នង? ហេតុអ្វី ត្រូវបោះបង់សេរីភាព និងបំណងប្រាថ្នារបស់ខ្លួន ដើម្បីតែគាប់បម្រើ និងមើលថែអ្នកជុំវិញខ្លួនបែបហ្នឹង?

80337070_539600813313444_467554138457112576_n (1)

កូនស្រីមាសម្ដាយ ក្នុងនាមម្ដាយជាស្រី ជាប្រពន្ធ ជាម្ដាយ ឆ្លងកាត់រឿងរ៉ាវល្ងង់ៗ ការស៊ូទ្រាំ និងរងកម្មមុនកូន ម៉ែមិនមានអ្វីក្រៅតែពីប្រាប់កូនឱ្យរឹងមាំឡើង មិនថាមានរឿងអ្វីកើតឡើងនោះទេ កូនត្រូវតែចេះទ្រាំ ចេះអត់ធ្មត់ សង្កត់ចិត្តឱ្យបានខ្ពស់ ជាពិសេសគឺ ក្នុងរឿងជីវិតគូ ជីវិតប្ដីប្រពន្ធ កូនស្រីត្រូវតែខាំមាត់សង្កត់ចិត្ត ធ្វើអ្វីក៏ដោយ កូនត្រូវគិតឱ្យបានវែងឆ្ងាយ ជីវិតជាប្រពន្ធជាម្ដាយ កូនត្រូវទទួលស្គាល់ថា វាជាកម្មមួយដែលមិនអាចប្រកែកបានឡើយ៕

79442249_764973450672564_6458224872819523584_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ