គួរយល់ដឹង! ​តើកូនខ្មែរប៉ុន្មាននាក់ស្គាល់ពីការវិវឌ្ឍន៍នៃវិស័យសិល្បៈសំណង់ក្បឿនបុរាណខ្មែរ

ក្បឿងខ្មែរត្រូវបានគេដឹងថាមានជាយូរលង់ណាស់មកហើយ ​ដែលមានតាំងក្បឿនពីសំណង់ឈើ ​រហូតដល់ថ្ម និងតួប្រាសាទផងដែរ។ ​ដោយក្បឿងខ្មែរ ជាកេរមរតកមួយដូចគ្នាដែរនឹង ក្រណាត់សូត្រហូល ផាមួង ដែលសំគាល់ពីអត្តសញ្ញាណរបស់ជាតិខ្មែរ មានអាយុកាលច្រើនណាស់មកហើយ ជាទូទៅប្រជាពលរដ្ឋខ្មែរតែងប្រើប្រាស់ ក្បឿងសម្រាប់ក្រាល ដំបូលផ្ទះ ដំបូលកុដ ដំបូលវិហារជាដើម។

ជាទូទៅក្បឿងខ្មែរបុរាណ មានរាងជាស្រកានាគ គឺតំណាងអោយខ្មែរដែលជាពូជនាគ ដោយខ្មែរយើងមានពាក្យគន្លាស់មួយថា (ក្បឿងពាក់ក្រាល) ជាដំបូល យើងអាចគន្លាស់ពាក្យនេះមកវិញគឺ (ក្បាលពាក់គ្រឿង)។ ជាធម្មតាប្រជាជនសាមញ្ញមិនមានលទ្ធិភាពនឹងពាក់គ្រឿងម្កុដនោះទេ។ ក្បាលពាក់គ្រឿង គឺតំណាងម្ដុដស្ដេច បឋមក្សត្រ។ ទីណាមានដំបូលប្រកក្បឿងខ្មែរដែលជាក្បឿងស្រកានាគនោះ ទីនោះឯងដែលផ្ដល់សុខដល់អ្នកដែលជ្រកក្រោមម្លប់ដំបូលគ្រឿង ដែលបុព្វបុរសខ្មែរបានសាងស្នាដៃនឹងបន្សល់ទុកនូវតម្លៃវប្បធម៌ សម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបានសម្បត្តិកូនខ្មែរជំនាន់ក្រោយ។

តើលោកអ្នកយល់ពីសំណង់បុរាណខ្មែរបានប៉ុន្មានភាគរយដែរក្នុងនាមជាកូនខ្មែរ? តោះមកអានពីការកំណាយរកឃើញនៃការវិវត្តិក្បឿងខ្មែរទាំងអស់គ្នាខាងក្រោមនេះ ៖

ក្បឿងខ្មែរបូរាណ៚ (និង វិវត្តន៍សំណង់ខ្មែរពីឈើ ទៅ សំណង់ថ្ម ពីថ្មទៅ សំណង់ខន់គ្រីត ) តាមការកំណាយយើងបានរកឃើញឡកុលាភាជន៍បូរាណជាច្រើន យើងឃើញមានឡដីដុតនៅសម័យអង្គរឬមុនអង្គរ មានបីប្រភេទដែលខ្មែរបូរាណយើងធ្វើបាន៖

១/ ប្រភេទ ទែរ៉ាកុតតា Terracotta ប្រភេទដីដុតអត់មានពណ៌ ដូចក្បឿងយើងប្រើប្រាស់ទូទៅ ក្នុងនោះមានឥដ្ឋ ក្អម ឆ្នាំងជាដើម....

២/ ប្រភេទ អឺដដិនវែរ eartherware ប្រភេទដីដុតកំដៅខ្លាំងរឹងមាំ មានភាពរលោងលើផលិតផលដែរសំរេចបានដូចជាថូ ថ្លាង ក្អម ពួច ក្រឡ..... ក្បឿងប្រភេទប្រើប្រាស់សំរាប់សំណង់សំខាន់ៗ

៣/ ប្រភេទដីដុត stoneware ជាប្រភេទដីដុតរលោងហើយមានពណ៌ស្អាត រួមមានពាង ក្រឡ ថូថ្នាំបូរាណ ឆ្នាំង ......ជាក្បឿងដែលឃើងមានប្រើប្រាស់សំរាបដំបូលវាំង ឬ ប្រាសាទដែលសាងណងជាល្បាយ ឥដ្ឋផង ឈើផង ថ្មផង ដែលផលិតនៅភូមិក្រួសខេត្តបូរីរម្យប្រទេសថៃ ។ ប៉ុន្តែយើងមានវត្តមានដីដុតកុលាភាជន៍បែបចិនក្នុងសម័យអង្គរផងដែរ រួមទាំងប៉កសឺឡែនពីអឺរ៉ុមផងដែរ

៤/ កុលាភាជន៍បែបចិន chinese

៥/ កុលាភាជន៍ប៉កសឺឡែន Porcelains

តែក្បឿងបូរាណខ្មែរយើងដែលបានផលិតដើម្បីប្រក់លំនៅដ្ឋាន ដែលធ្វើអំពីឈើប្រក់ក្បឿង ដែលយើងសង្កេតឃើញសំណង់ឥដ្ឋជាគ្រឹះ ដែលសំណងលើទាំងមូលជាគ្រឿងឈើប្រក់ក្បឿង មានសំណង់ប្រាសាទដូចជាប្រាសាទព្រះគោ បាគង ប្រែរូប មេបុណ្យ បន្ទាយស្រី ប្រាសាទព្រះវិហារ វាំងភ្នំគូលែន...... ប្រើឈើប្រក់ក្បឿងផង ឥដ្ឋផង ថ្មផង ក្រួសបាយក្រៀមផង រហូតដល់រចនាបថឃ្លាំងជាងសំណងបូរាណសម័យនោះប្រើថ្មឆ្លាក់ជាទំរងក្បឿងនៅដំបូលនៃប្រាសាទវិមានអាកាស ប្រាសាទបាពួន ប្រាសាទអង្គរវត្ត បាយន្ត ហើយយើងឃើញក្បឿងសម័យបច្ចុប្បន្នខ្លះនៅរក្សាទំរង់ដើមនៅឡើយ ។

យើងអាចសរុបបានថា ពីក្បឿងសំណង់ឈើ មកជារូបចំលាក់អំពីសំណង់ឈើ និង ឆ្លាក់ជាទំរង់ក្បឿងលើសំណង់ថ្មអោយដូចសំណង់ឈើ ដែលសំណង់ទាំងនោះធ្វើអំពីថ្មសុទ្ធសាទ និងផលិតក្បឿងសម័យថ្មីដែលទំរង់ដូចជាក្បឿងបូរាណដែរ ដែលសំណង់ថ្មីនេះធ្វើអំពីខន់គ្រីតសម័យថ្មី ។

( Credit the pictures from Professor Tour guide in Professional edutainment guide លោកសាស្ត្រាចារ្យ វរណីយ៍ ពង្សាចលាករ ឬ Pr. Voranai Pongsachalakorn )

ប្រភព៖ Srisovannkubera Khmer/ ឯកសារយោង របស់បណ្ឌិតសូ សុគន្ធារី

79916562_239008800414917_5232640351289737216_n

80023333_239021173747013_9215104194745204736_n

80266988_239008700414927_5125317248935788544_n

79904780_239008757081588_1208467685285822464_n

79808761_239008630414934_7928121994732634112_n

79491188_239009580414839_2605393222645579776_n

79406104_239020873747043_5261233400278155264_n

79319463_239009497081514_117949865056534528_n

79322295_239021030413694_1425157435433156608_n

79326626_239009147081549_5870678814220091392_n

79215233_239009437081520_5331386670241546240_n

79147137_239009307081533_7622769843124568064_n

79122684_239021083747022_7754805311126372352_n

79110144_239020753747055_6352607911864172544_n

79291593_239009037081560_5676648718820966400_n

79246099_239020780413719_7324211152957734912_n

79088224_239009517081512_83283551922946048_n

78955024_239009240414873_6116730622955225088_n

78956725_239009167081547_5600600941251264512_n

78979541_239021037080360_5443790598647578624_n

78997725_239009217081542_8447735710957436928_n

79013741_239009270414870_233055379431358464_n

78944774_239021133747017_1378251668096811008_n

78942291_239009193748211_3549278226574475264_n

78931206_239009383748192_7388403807178194944_n

78918932_239009353748195_1568699369929048064_n

78901812_239020907080373_8708229720887525376_n

78149620_239009013748229_5307923525896503296_n

77320506_239009473748183_8692168024964202496_n

76991424_239008853748245_3220911320912101376_n

79348033_239020700413727_8216492601566560256_n

79389347_239020733747057_2306285347895508992_n

79493714_239009410414856_6727113331905134592_n

79497587_239020837080380_433228596618723328_n

79597671_239020687080395_1328684296642232320_n

79712734_239020900413707_4431965512812986368_n

79989821_239009113748219_4914996046230192128_n

79963669_239020800413717_2137822127657582592_n

80031517_239008987081565_2583753708529516544_n

80336341_239021077080356_5952879944190132224_n

80325085_239020827080381_2283637603091611648_n

80259568_239009090414888_687573149683810304_n

80032000_239020923747038_1980635550213734400_n

80434292_239009543748176_6213399801233408000_n

80544861_239009057081558_1634806621785817088_n

80556695_239009333748197_4297238723814227968_n

80587889_239008890414908_8902362539019468800_n

80865224_239008673748263_938085659912962048_n