កូនខ្មែរទាំងអស់ច្បាស់ជាស្គាល់ហេីយអំពី សម្ដេច ព្រះមហាសង្ឃរាជ ជួន ណាត ដែលទ្រង់គឺជាស្ថានិក វចនានុក្រមជាតិ ដែលទ្រង់បាន សុគតនៅថ្ងៃទី ២៥ កញ្ញា ឆ្នាំ ១៩៦៩ តែស្នាដៃរបស់ទ្រង់កូនខ្មែរចងចាំជានិច្ច ។ ហេីយមិនត្រឹមតែវចនានុក្រមប៉ុណ្ណោះទេ ទ្រង់ក៏បានតាក់តែងឡេីងនូវសាមណេរវិន័យក៏ដូចជាក្បួនច្បាប់ជាច្រេីនទៀតសម្រាប់អប់រំកូនខ្មែរផងដែរ ។
តែយេីងក្រឡេកមេីលរូបភាពទាំងអស់នេះដែលយេីងបានឃេីញក្នុងពិធីដង្ហែព្រះបរមសពរបស់ទ្រង់ផ្ទាល់ឃេីញថាវាជារូបភាពកម្រមួយដែលមិនងាយបានឃេីញនោះទេ ។ ហេីយរូបភាពទាំងអស់នេះគឺថតនៅកំឡុងឆ្នាំ ១៩៦៩ ដែលយេីងបានឃេីញគេធ្វេីពិធីនេះដោយពិតជាគោរពដល់សម្ដេចព្រះមហាសង្ឃរាជមែនទែន ។
ដូច្នេះសូមកូនខ្មែរមេត្តាថែរក្សាអក្សរជាតិរបស់ដូនតារបស់យេីងទាំងអស់គ្នាដេីម្បីបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយបានឃេីញនិងបានដឹងអំពីអក្សរជាតិយេីងផង ៕