ជម្រើស​ដំបូង​១១នាក់​របស់​ U22កម្ពុជា​ត្រៀម​ប្រកួតយក​មេដាយសំរឹទ្ធ​ចេញ​ហើយ

ជម្រើសដំបូង​របស់​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំដើម្បី​ត្រៀម​ប្រយុទ្ធ​ជាមួយជម្រើសជាតិ​ U22មីយ៉ាន់ម៉ា ត្រូវ​បាន​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​បង្ហាញឲ្យ​ដឹង​ហើយ​ខណៈ​ដែល​លើក​នេះ​ គ្រូ​បង្វឹក​កម្ពុជា​លោក Felix Dalmas ប្រើ​ប្រាស់​ប្រព័ន្ធ 4-2-3-1។

80470636_2864629213589323_753972115719323648_n

កីឡាករ​ដែល​អវត្តមាន​ការ​ប្រកួតជាមួយ​វៀតណាម​កាល​ពី​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​ជា​ស៊ាង ចន្ធា​(ជាប់បម្រាម)និង​ទេស សម្បត្តិ(របួស)សុទ្ធតែ​បាន​ជាប់​ជម្រើស​ដំបូង​ក្នុង​ថ្ងៃ​នេះ៖

78974850_2551701265067366_7075677334161850368_o

អ្នក​ចាំទី៖ កែវ សុខសិលា

ខ្សែ​ការពារៈ សឿត បារាំង អ៊ុក សុវណ្ណ ទេស សម្បត្តិ សេត រ៉ស៊ីប

ខ្សែបម្រើនិង​ប្រយុទ្ធ៖ អន ចាន់ ប៉ូលីន(ប្រធានក្រុម)  ស៊ិន សុផាណាត់  កាន់ ពិសាល អ៊ិន សូដាវីដ ស៊ាង ចន្ធា និង​កែវ សុផេង។

78695626_2551701368400689_5211692185174409216_o