កំពត៖ ខេត្តកំពត គឺជាខេត្តដែលមានអំណោយផលខ្លាំងនៅក្នុងការសម្រាកកម្សាន្ត ដោយមានព្រៃភ្នំ ដងព្រែក ពោរពេញដោយទេសភាពស្រស់ត្រកាលគួរជាទីគយគន់។
នៅក្នុងនោះ ថ្ងៃនេះដែរ « ក្នុងស្រុក » សូមណែនាំទីកន្លែងសម្រាកថ្មីដែលកំពុងតែទទួលបានការពេញនិយមទៀតហើយ ថាមានទេសភាពស្អាតប្លែក អាចទស្សនាស្ពានរថភ្លើង និងមានឆ្នេរខ្សាច់មាត់ព្រែកកម្សាន្តផងដែរនោះគឺ « ស្ពានរថភ្លេីងបឹងហ្គាឡូ »។
« ស្ពានរថភ្លេីងបឹងហ្គាឡូ » ជាកន្លែងកម្សាកដែលមានទីកន្លែងធំទូលាយ ស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជាប់មាត់ព្រែកជិតស្ពានរទេះភ្លើង ឯការតុបតែងកន្លែងសម្រាកពិតជាប្លែកខ្លាំង ចង់តែគេងសម្រាកមួយយប់ ឯសេវាកម្មក៏ល្អ។
ដោយបន្ទប់នីមួយមានភាពប្លែកស្អាតច្រើនជម្រើសអាចជ្រើសរើសបាន មានទាំងបន្ទប់សម្រាប់គូស្នេហ៍រូម៉ែនទិច និងបន្ទប់សម្រាប់គ្រួសារថែមទាំងមានតម្លៃសមរម្យ ដោយបន្ទប់ គ្រែ ១ មានតម្លៃ ៣០ដុល្លារ ក្នុង១យប់ ឯបន្ទប់ គ្រែ២ មានតម្លៃ ៣៥ដុល្លារ ក្នុង ១យប់ ជាពិសេសថែមទាំងមានកន្លែងបោះតង់ អាចអាំងសាច់ និងគ្រឿងសមុទ្រជួបជុំមិត្តភក្តិទៀតផង។។
គួរឱ្យដឹងផងដែរថា ស្ពានរថភ្លេីង បឹងហ្គាឡូ មានទីតាំងស្ថិតនៅភូមិទ្វីខាងជេីង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (ជាប់មាត់ព្រែក ជិតស្ពានរទេះភ្លេីង ផ្លូវទៅទឹកឈូ) ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 070 860 606 / 099 666 290 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ AMii Lii /ស្ពានរថភ្លើងបឹងហ្គាឡូ/ Admin អត់លិឍ