បើសិនការកាត់ចិត្ត វាងាយស្រួលដូចការបាក់ចិត្តស្រឡាញ់ មិនដឹងថាល្អយ៉ាងណាទេ យ៉ាងហោចណាស់ក៏មិនចាំបាច់ត្រូវត្រាំត្រែងនឹងការឈឺចាប់ ខូចចិត្ត គិតច្រើនតែម្នាក់ឯងយូរអង្វែងទៀតដែរ ប៉ុន្តែវាមិនដូចការគិត និងចង់បានទេ ពេលស្រឡាញ់ ពេលលង់ចិត្ត វាផុយស្រួយណាស់ តែការកាត់ចិត្ត កាន់តែព្យាយាមចង់បំភ្លេច វារឹតតែដក់ជាប់ ហើយរឹតតែនឹកនាលើសដើម។
ធ្លាប់ទេ បន្ទោស និងខឹងខ្លួនឯងដែលងាយលង់ចិត្តស្រឡាញ់គេយ៉ាងឆាប់រហ័ស តែពេលដែលស្នេហាមិនអាចបន្តទៅមុខ មិនអាចបានយូរអង្វែង តែបែរជានៅសល់ការឈឺចាប់ដែលមិនអាចបំភ្លេចបានទៅវិញ។
មិនគួរសោះឡើយ បើអាចចង់ឱ្យការកាត់ចិត្ត បញ្ឈប់ចិត្តស្រឡាញ់ វាងាយស្រួល ទើបមិនបាច់ត្រូវឈឺចាប់ ប៉ុន្តែព្រោះតែការចងចាំ និងអនុស្សាវរីយ៍ ទើបមិនងាយនឹងបំភ្លេចបាន ចិត្តប្រឹងបំភ្លេច តិចជាងចិត្តនឹក កាន់តែចង់កាត់ចិត្ត រឹតតែនឹកនា ហេតុអ្វី ការឈឺចាប់ វាយូរយារកាន់ឆ្នាំបែបហ្នឹង។
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ