ប្លែកអារម្មណ៍ជាមួយចម្រៀងបទទីក្រុងគ្មានមេឃ & មួយខែ១ថ្ងៃ បែប Acoustic ពីលោក ឆន សុវណ្ណារាជ

ភ្នំពេញ៖ លោក ឆន សុវណ្ណារាជ ជាកំពូលតារាចម្រៀងមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទាក់ទាញបេះដូងអ្នកស្ដាប់បានយ៉ាងច្រើន ជាពិសេសកាលពីអំលុង ១០ឆ្នាំមុន គ្រប់ចម្រៀងរបស់លោកសុទ្ធតែទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងបំផុត។ បទចម្រៀងជាច្រើនបទដែលធ្លាប់ចេញលក់កាលពី ១០ឆ្នាំមុន រួមមាន ទីក្រុងគ្មានមេឃ អង្វរព្រះ មួយខែដប់ថ្ងៃ និងចម្រៀងជាច្រើនទៀត នៅតែដិតដាមក្នុងដួងចិត្តអ្នកស្ដាប់យ៉ាងច្រើន។

Screen Shot 2019 12 08 At 1.32.14 PM

Screen Shot 2019 12 08 At 1.32.31 PM

ថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស សហការជាមួយក្រុមហ៊ុន Metfone នាំមកជូននូវកម្មវិធីថ្មីមួយគឺ Mefone Music Box ដែលជាកម្មវិធីថ្មីមួយ ដែលលើកយកបទចម្រៀងល្បីៗមកបកស្រាយឡើងវិញជាប្រភេទ Acoustic អមដោយទេសភាពស្រស់ស្អាត។ សប្ដាហ៍ដំបូងនៃកម្មវិធីនេះ គឺមានការចូលរួមពី លោកឆន សុវណ្ណារាជ ដែលលោកបានលើកយកបទចម្រៀង «ទីក្រុងគ្មានមេឃ» និង «មួយខែដប់ថ្ងៃ» ដែលធ្វើឱ្យអ្នកស្ដាប់ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

Screen Shot 2019 12 08 At 1.32.41 PM

Screen Shot 2019 12 08 At 1.32.58 PM

Screen Shot 2019 12 08 At 1.33.41 PM

Screen Shot 2019 12 08 At 1.33.52 PM

ទស្សនាវីដេអូចម្រៀងនេះ ទាំងអស់គ្នា៖