ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងមោទកភាពបំផុត ដោយថ្មីៗនេះ កូនខ្មែរ ៣រូប បានរួមដៃគ្នាផលិតប្រេងកូឡាដោយខ្លួនឯងជាផលិតផលក្នុងស្រុកបានសម្រេចដោយជោគជ័យ និងថែមទាំងមានគម្រោងវាយលុកទីផ្សារក្នុងស្រុកទៀតផង។
ដោយនៅពេលនេះផងដែរ សមិទ្ធផលនៃផលិតផលប្រេងកូឡា របស់ពួកលោកបានសម្រេចជារូបរាងហើយ នៅតែរត់ការសុំច្បាប់ និងដាក់ផ្លាកសញ្ញាតែប៉ុណ្ណោះ ហើយប្រសិនជាមានការគាំទ្រខ្លាំង លោកក៏ស្វាគមន៍អ្នកដែលមានបំណងវិនិយោគទុក បង្កើតរោងចក្រផងដែរ។
គួរឱ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះមានកូនខ្មែរកាន់តែច្រើនឡើងហើយសុទ្ធតែមានសមត្ថភាពខ្ពស់នៅក្នុងការច្នៃប្រតិដ្ឋ និងផលិតផលិតផលផ្ទាល់ខ្លួនបែបក្នុងស្រុក ដោយការធ្វើបែបនេះពិតជាបានចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស ថែមទាំងអនាគតស្រុកខ្មែរអាចនឹងមានលទ្ធភាពចូលទៅកាន់ទីផ្សារបរទេសដើម្បីនាំចំណូលក្នុងប្រទេសផងក៏ថាបាន៕