រូបិយវត្ថុ គឺជាផលិតផលដ៏សំខាន់មួយនៅក្នុងទីផ្សារសេដ្ឋកិច្ច ដើម្បីបង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវាកម្ម។ ដោយគេប្រើ រូបិយវត្ថុ ជាវត្ថុដែលត្រូវាបានគេប្រើប្រាស់ជាមធ្យោបាយដើម្បី ដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។ ហើយរូបិយវត្ថុ គឺជាអ្វីៗដែលត្រូបានគេទទួលស្គាល់ក្នុងការទូទាត់ជា មួយទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត ដោយគេបង្កើតជាក្រដាសប្រាក់ជារូបិយវត្ថុតែម្តង។
សម្រាប់ស្រុកខ្មែរយើង រូបិយវត្ថុក្រដាសប្រាក់ខ្មែរ តែងតែផ្លាស់ប្តូរ និងប្រែប្រូលខុសគ្នាទៅតាមសម័យកាល ដោយក្រដាសប្រាក់ចាស់ៗអាចនឹងលែងប្រើការ និងបាត់បង់ទៅតាមសម័យកាលនោះដែរ សូម្បីតែពេលបច្ចុប្បន្ននេះ ក្រដាសប្រាក់តាំងតែសម័យមុនស្ទើរតែគ្មានកូនខ្មែរណាបានស្គាល់ថាមានរូបរាងបែបណាទៀតផង។
ជាក់ស្តែងថ្មីៗនេះ លោកយាយមួយរួប បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលនឹកស្មានមិនដល់ថា លោកយាយបែរជាថែរក្សាក្រដាសចាស់ពីសម័យដើមបានល្អមែនទែន ដោយសុទ្ធតែនៅថ្មីៗ និងមានចំនួនច្រើនទៀតផង ដោយការប៉ាន់ស្មានអ្នកដែលមានលុយចំនួនប៉ុណ្ណេះមិនមែនធម្មតាទេពីសម័យមុន អាចនឹងជាសេដ្ឋី ឬអ្នកមានមួយរូបក៏ថាបាន។
គួរឱ្យដឹងផងដែរថា លោកយាយមួយរូបនេះ ដែលប្រឹងថែរក្សាក្រដាសប្រាក់ជំនាន់ដើមបានយ៉ាងល្អ ក្នុងន័យរក្សាទុកឱ្យកូនខ្មែរសម័យនេះបានដឹង បានស្គាល់រូបិយវត្ថុខ្មែរជំនាន់មុន រស់នៅក្នុងភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕