មិត្តល្អ មិនថាក្រ ឬមាន នៅជិត ឬនៅឆ្ងាយទេ យ៉ាងណាក៏មិនចោលគ្នាឡើយ

មិត្តមិនពិបាករកទេ តែមិត្តល្អ ទើបមិនងាយរកបាន ត្រឹមការរាប់អានធម្មតា អ្នកណាៗក៏អាចធ្វើបានដែរ តែមិត្តល្អ ដឹងចិត្ត ស្គាល់គំនិត ជាមិត្តល្អនៅក្នុងជីវិត ទើបមិនងាយរកបាន យ៉ាងណា មានមិត្តល្អហើយ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យបាត់បង់។

ចង់បានមិត្តល្អ ទាល់តែរាប់អានកុំគិតពីផលប្រយោជន៍ កុំគិតគុណស្រ័យ កុំគិតរឿងមុខមាត់ទ្រព្យសម្បត្តិ ទើបអ្នកអាចរកបានមិត្តល្អនៅក្នុងជីវិត តែបើអ្នករាប់អានគិតតែផលប្រយោជន៍ ឬលុយជាធំ អ្នកប្រាកដជារកមិនបានមិត្តស្គាល់ចិត្តថ្លើម មិត្តស្មោះត្រង់នោះឡើយ។

78434193_440903373499315_7457463015827308544_o

មិត្តល្អ មិនខ្វល់ថាក្រ ឬមាន ស្អាត ឬរូបរាងអាក្រក់ នៅជិត ឬនៅឆ្ងាយ រវល់ ឬទំនេរ ឬឃ្លាតគ្នាទៅឆ្ងាយយ៉ាងណា ក៏នៅតែមិនភ្លេច ឬមិនបោះបង់គ្នាចោលឡើយ ជាពិសេសគឺ ពេលវេលាមានកម្មវិធី គឺមិនចោល មិនភ្លេចគ្នាឡើយ ទោះរវល់ មមាញឹក ឬនៅឆ្ងាយគ្នាយ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលចូលរួមមិនឱ្យបាត់មុខទេ នេះហើយគេហៅថាមិត្តល្អ។ ម្យ៉ាងវិញទៀត ជាពិសេស ពេលយើងមានទុក្ខ​ ជួបបញ្ហាការលំបាក មិត្តភក្តិល្អ គ្មានថ្ងៃរត់ចោលយើងឡើយ មានសុខរួមសុខ មានទុក្ខរួមទុក្ខ ចេះជួយយកអាសារគ្នា ចេះដឹងទុក្ខធុរៈគ្នា មិនមែនមើលនឹងភ្នែក មិនមើលបំណាំ មិនចាំតែចាប់កំហុស និងមិនមែនល្អតែនៅពីមុខ ចាក់រុក ពេបជ្រាយក្រោយខ្នងនោះឡើយ។

78473405_440903396832646_6564834928997957632_o

មួយវិញទៀត ជាមិត្តល្អនឹងគ្នា ទាល់តែចេះលេងសើច ធ្វើឆ្កួតធ្វើឡប់ទើបសប្បាយ បើគិតតែពីប្រកាន់ លេងមិនបាន ប៉ះមិនបាន រាប់អានគ្នាយ៉ាងណាក៏មិនបានយូរដែរ ហើយបើគិតតែគម្រិះ បេះមិនដាច់ ខ្សែលើ កេងចំណេញ ពិបាកនឹងរាប់អានណាស់ ដូច្ណេះ រាប់អានមិត្ត ទាល់តែរកអ្នកណាចរិតលេងសើច មិនចេះប្រកាន់ដូចគ្នា ទើបមានន័យ៕

79193121_440903513499301_3183304754772049920_o

79435435_440903323499320_1869990982146064384_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ