សម្តេចតេជោ ហ៊ុន សែន អបអរសាទរនិងកោតសរសើរក្រុមU22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games លើកដំបូង

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំ​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​វ័យ​ក្រោម​២២ឆ្នាំ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ U22ម៉ាឡេស៊ី​ក្នុង​លទ្ធផល​៣​ទល់​១នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នា​មុននេះបន្តិច។

Screenshot_18

ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួតរវាងក្រុមជម្រើសជាតិក្រោមអាយុ២២ ឆ្នាំ រវាងកម្ពុជានិងម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

78932962_2544695542434605_7925490047363579904_o

លោកបាន​សរសេរ​ថា៖ សូមអបអរសាទរ និងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រាត់។ អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 "៕

72651927_2414905508772489_8137871575945838592_n