ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២២ឆ្នាំបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់វ័យក្រោម២២ឆ្នាំហើយបន្ទាប់ពីយកឈ្នះក្រុម U22ម៉ាឡេស៊ីក្នុងលទ្ធផល៣ទល់១នាការប្រកួតចុងក្រោយក្នុងពូលនាមុននេះបន្តិច។
បីគ្រាប់របស់កម្ពុជារកបាននៅវគ្គទី២ទាំងអស់បន្ទាប់ពីវគ្គទី១ស្មើគ្នាក្នុងលទ្ធផល០ទល់០។បីគ្រាប់របស់កម្ពុជារកបានដោយកីឡាករ អ៊ិន សូដាវីដ ស៊ាង ចន្ធា និងកែវសុខផេង។ U22ម៉ាឡេស៊ីខំប្រឹងសម្រុកខ្លាំងដែររហូតដល់រកបាន១គ្រាប់នៅនាទី៨៨។ទោះបីជាយ៉ាងនេះក្ដី!U22កម្ពុជានៅតែយកឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ចំណែក U22ហ្វីលីពីនយកឈ្នះទីម័រខាងកើត៦ទល់១មាន៧ពិន្ទុដូចកម្ពុជាដែរ ។
ទោះបីជាមានពិន្ទុស្មើគ្នាពិតមែន ប៉ុន្តែកម្ពុជាមានគ្រាប់បាល់ចំណេញ២គ្រាប់លើស U22ហ្វីលីពីន។ នេះមានន័យថាកម្ពុជាយើងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។