តើអ្នកចង់បានមនុស្សបែបណា ចង់បានមនុស្សដែលល្អ ឬក៏មនុស្សដែលសក្តិសម?

ពេលខ្លះ ការដែលមានស្នេហា មិនខុសពីការដែលជ្រើសស្បែកជើងយកមកពាក់នោះឡើយ ស្បែកជើងខ្លះ ស្អាតណាស់ សក្តិសមនឹងយើងណាស់ តែវាបែរជាមិនត្រូវនឹងជើងយើងទេ ពេលដែលពាក់វាទៅ មានតែការឈឺចាប់ របក រលាត់ស្បែកតែប៉ុណ្ណោះ មិនខុសអីពីមនុស្សខ្លះ មើលទៅគេស្អាត ហើយសក្តិសមនឹងយើង ទាំងឋានៈ រូបរាង ទ្រព្យសម្បត្តិ ចំណៈដឹង និងស្ថានភាពគ្រួសារ តែផ្ទុយទៅវិញ គេមិនមែនជាមនុស្សល្អ ដែលអាចឱ្យយើងរួមដំណើរជីវិតជាមួយនោះឡើយ។ យ៉ាងណាមិញ ការជ្រើសរើសដៃគូជីវិតវាជារឿងដែលសំខាន់ សួរថាតើយើងចង់បានមនុស្សបែបណាមកធ្វើជាដៃគូជីវិត គួរយកមនុស្សដែលសក្តិសមនឹងយើង ឬមនុស្សដែលល្អនឹងយើង?

79185156_2322952541143050_4958902234176815104_n

វាមិនមែនជារឿងដែលងាយស្រួលឡើយ មានមនុស្សខ្លះ ទោះស្គាល់យូរ ឬទាក់ទងគ្នាយូរយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចដឹងបានដដែលថា គេជាមនុស្សបែបណា មនុស្សខ្លះ អាចល្អនឹងយើងត្រឹមតែមួយរយៈដំបូង ឬរយៈពេលខ្លះដែលគេស្រឡាញ់យើងតែប៉ុណ្ណោះ។ ចំណែកមនុស្សខ្លទៀត ទោះរបៀបនៃការរស់នៅ ឬរបៀបនៃការប្រើជិវិតរបស់គេ មើលទៅសក្តិសមនឹងយើងខ្លាំងប៉ុនណា ក៏មិនប្រាកដថា គេពិតជាដៃគូដ៏ល្អរបស់យើងនោះឡើយ ដូច្នេះ មុននឹងជ្រើសយកនរណាម្នាក់មករួមដំណើរពាក់កណ្ដាលជីវិតជាមួយ គួរតែសួរខ្លួនឯងឱ្យបានច្បាស់ កុំឱ្យស្ដាយក្រោយឱ្យសោះ។

79416927_2322952524476385_3100291661234700288_n

ជ្រើសយកមនុស្សដែលសក្តិសម គេអាចសមនឹងយើងត្រឹមតែរូបរាង មុខមាត់​ ទ្រព្យសម្បត្តិ ឬចំណេះដឹងប៉ុណ្ណោះ តែបើជ្រើសយកមនុស្សដែលល្អ មនុស្សដែលស្រឡាញ់យើងពិត ធានាថា ការស្រឡាញ់ដែលចេញពីចិត្ត អាចឱ្យគេហ៊ានលះបង់ជីវិតដើម្បីយើងក៏ថាបានដែរ។ កុំព្រោះតែមុខមាត់​ ទ្រព្យធន យសសក្តិក្រុមគ្រួសារ ធ្វើឱ្យអ្នកសម្រេចចិត្តជ្រើសយកភាពសក្តិសមមកជំនួសឱ្យ សេចក្ដីល្អពិតប្រាកដ ភាពសក្តិសម ពុំអាចឱ្យអ្នកមានសេចក្ដីសុខ ឬសុភមង្គលបានឡើយ ហើយក៏មិនគួរជ្រើសយកដៃគូ ឬបោះបង់ដៃគូដែលអ្នកគិតថាល្អ ព្រោះតែការយល់ឃើញ ឬការគិតរបស់អ្នកដទៃនោះទេ៕

78138824_2322952741143030_3117813122052653056_n

អត្ថបទ ៖ ភី​ អេក

ក្នុងស្រុករក្សាសិទ្ធ