ការដើរកម្សាន្តនៅក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត គឺប្រាកដជាបំណងប្រាថ្នារបស់មនុស្សសឹងតែគ្រប់គ្នា ជាពិសេសគឺការដើរលេងជាក្រុមមិត្តភក្តិ ឬក្រុមការងារជាដើម ដោយសការធ្វើដំណើរកម្សាន្តជួបជុំគ្នាបែបនេះ ការស្នាក់នៅជារួមដែលគេហៅថា Domstay ឬ Hostel នឹងក្លាយជាជម្រើសដ៏ល្អបំផុត ព្រោះក្រៅពីអាចគេងជួបជុំគ្នាសប្បាយ ថែមទាំងមានតម្លៃថោកផងដែរ។
នៅក្នុងនោះ ថ្មីៗនេះ Hostel បើកថ្មីដ៏ប្រណីតមួយកន្លែង បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍ឱ្យគ្រប់គ្នាទៅសម្រាកកម្សាន្តច្រើនមែនទែន ដោយសារតែវាស្ថិតនៅកណ្តាលក្រុងសៀមរាបផង ឯការតុបតែងមានលក្ខណៈ Classic លាយពណ៌លឿង គួរជាទិទាក់ចិត្ត មានភាពទាន់សម័យ ថែមទាំងមានអាងហែលទឹកធំទូលាយលើដំបូលអគារផងដែរ ដោយកន្លែងពិសេសនេះមានឈ្មោះថា « The Twizt - Lifestyle Hostel »។
« The Twizt - Lifestyle Hostel » មានការរៀបចំតុបតែងឌីហ្សាញខាងក្នុងមានភាពស្រស់ស្អាតឡូយឆាយខ្លាំងណាស់ ឯបន្ទប់នីមួយៗនៅខាងក្នុងក៏មានភាពប្រណីត ស្រស់ស្អាតមិនចាញ់បរទេស ដោយបំពាក់នូវបរិក្ខាទំនើបថ្មីៗមិនចាញ់សណ្ឋាគារធំៗ មានភាពធំទូលាយ និងមាន Free Wifi ឱ្យប្រើប្រាស់ទៀតផង។ នៅក្នុងនោះបន្ទប់គេងវិញមានច្រើនប្រភេទឱ្យជ្រើសរើស ដូចជា ប្រភេទ Dormitories (dorm) ដែលមានបន្ទប់គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២ ជាលក្ខណៈ bunk beds។ ចំណែកឯប្រភេទផ្សេងទៀតគឺមានលក្ខណៈឯកជន (Private Room) មានបន្ទប់គ្រែ១ និង បន្ទប់គ្រែ២ ។
ក្រៅពីនេះនៅពីខាងលើដំបូលអាគារ ថែមទាំងមានអាងហែលទឹកអាចឲ្យភ្ញៀវកម្សាន្តកាយ ស្រូបយកខ្យល់បរិសុទ្ធ ដោយបន្ថែមពីនេះ ពេលល្ងាចលើអាងទឹកថែមទាំងមាន Sky Bar ឈ្មោះ AKAS បើកបម្រើសេវាកម្ម ភេសជ្ជៈ និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពិសាជាច្រើនមុខផងដែរ ។
គួរឱ្យដឹងផងដែរថា សម្រាប់គ្រែគេងលក្ខណៈ Dorm មួយគ្រែមានតម្លៃត្រឹមតែ 10$ តែប៉ុណ្ណោះ តែសម្រាប់ការកក់គ្រែ ១០ ឬច្រើនឡើងទៅនឹងមានការប្រម៉ូហ្សិនពិសេសផងដែរ ។ លោកអ្នកអាចស្វែងរក The Twizt - Lifestyle Hostel ដោយវាមានទីតាំងតាមផ្លូវសម្តេចទេពវង្សនៅកណ្តាលក្រុងសៀមរាបងាយស្រួលរកមែនទែន ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 015 473 222 /015 429 222 ឬចូលទៅកាន់ Facebook៖ https://www.facebook.com/thetwizt និង Instagram https://www.instagram.com/twizthostel៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
Credit Photo: Phalla Aloo / The Twizt - Lifestyle Hostel
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖