ប្រិយមិត្តច្បាស់ជាដឹងហើយថាមហោស្រពភាពយន្តកូរ៉េប្រចាំកម្ពុជាគឺកំពុងរៀបនឹងចាប់ផ្ដើមនាខែធ្នូនេះហើយ ដោយនេះគឺជាលើកទី ១៣ ដែលកម្មវិធីនេះបានពាំនាំមកនូវខ្សែភាពយន្តកូរ៉េល្បីៗជាច្រើនមកចាក់បញ្ចាំង។
ជាពិសេស នៅក្នុងឆ្នាំនេះដើម្បីអបអរសាទរនូវការគំរប់ខួបលើកទី១០០ឆ្នាំ នៃភាពយន្តកូរ៉េ លោក លី សាំងគើន ដែលជាអ្នកដឹកនាំរឿង“EXIT”ដ៏ល្បីជាមួយនឺងកំណត់ត្រានៃអ្នកចូលរួមទស្សនាចំនួន១០លាននាក់ នឹងមកទស្សនកិច្ចនៅកម្ពុជា និងស្វាគមន៍ផ្ទាល់លើវេទិកានៅវេលាម៉ោង 13:40 នៅថ្ងៃទី៨ ខែធ្នូ នៅរោងភាពយន្ត Major Cineplex។
សំបុត្រសំរាប់ចូលទស្សនានឹងចេញជូនមួយម៉ោងមុនការចាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema Eden និងរោងភាពយន្ត Major Cineplex AEON.
សូមមើលប័ណ្ណប្រកាសដើម្បីដឹងអំពីពេលវេលាបញ្ចាំងភាពយន្ត។ ការចូលរួមទស្សនាដោយឥតគិតថ្លៃ ផ្អែកលើការមកដល់មុននឹងទទួលបានការផ្តល់ជូនមុន។ សូមអញ្ជើញមកចូលរួមទស្សនាភាពយន្តកូរ៉េដោយភាពរីករាយ !»។
ដូច្នេះហើយសូមប្រិយមិត្តដែលស្នេហាវិស័យភាពយន្ត មេត្តាចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្រវិស័យភាពយន្តទាំងអស់គ្នា ៕