កម្ពុជាបង្ហាញជម្រើសដំបូង១១នាក់​ត្រៀម​ប៉ះ​ទីម័រខាងកើត ស៊ិន កក្កដា​ជាប់​ជម្រើសដំបូង​តែ​គ្មានស៊ាង​ ចន្ធា

ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវលេង​ក្នុង​ការ​ប្រកួត​ទី​២​ក្នុង​វិញ្ញាសាបាល់​ទាត់​បុរស​វ័យ​ក្រោម​២២ឆ្នាំទល់​ជាមួយ​ក្រុម ជម្រើស​ជាតិ​ U22ទីម័រខាងកើត​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់​នេះខណៈជម្រើសដំបូង​១១នាក់​ក៏​បាន​បង្ហាញឲ្យ​ដឹង​រួច​ផង​ដែរ។

X5cfb28c9acf12.jpeg.pagespeed.ic.8AKs 4n18b

ក្នុង​បញ្ជី​១១​នាក់​ដំបូង​ត្រៀម​ប៉ះ U22ទីម័រ​ខាងកើតនេះ ​មាន​ជម្រើស​ខុស​កាល​១១នាក់​ប៉ះ​ម្ចាស់​ផ្ទះ U22ហ្វីលីពីន។ យប់​នេះ​ U22កម្ពុជា ​ប្រើ​ប្រាស់​ប្រព័ន្ធ 4-5-2​ដែល​មាន​កីឡាករ​ដូច​ខាងក្រោម៖

77017759_2537426786494814_6938443804680650752_o

អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ

ខ្សែ​ការពារ៖ កែន ច័ន្ទសុភ័ក្រ ទេស សម្បត្តិ អ៊ុក សុវណ្ណ សឿត បារាំង

ខ្សែ​បម្រើ៖ អន ចាន់ប៉ូលីន ម៉ៅ ពិសិដ្ឋ ស៊ិន កក្កដា អិន សូដាវីដ ស៊ិន សុផាណាត់

ខ្សែ​ប្រយុទ្ធ៖ កែវ​ សុខផេង

77372228_575854049857916_2322241254479364096_o

ចំណែក​គូប្រកួត​ក្នុង​ពូល A​ដទៃ​ទៀត​គឺ​ U22មីយ៉ន់ម៉ា​ឈ្នះ​ក្រុម U22 ម្ចាស់ផ្ទះហ្វីលីពីន​ក្នុង​លទ្ធផល​២​ទល់​១។ ២​គ្រាប់​របស់​មីយ៉ាន់ម៉ា​រក​បាន​ដោយ​កីឡាករ Aung Kaung Mann នាទី​១៧​និង​កីឡាករ Win Naing Tun នាទី​៧៩។ ១​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះហ្វីលីពីន​រក​បាន​ដោយ​កីឡាករ Justin Baas នាទី​៤៥៕