សព្វថ្ងៃហាងអាហារសម្រន់នាពេលល្ងាចៗ មានការកើនឡើងជាលំដាប់ មិនថាហាងតូច ឬធំនោះទេ ជាពិសេសមុខម្ហូបប្រភេទហឹរៗ ដូចជាបុកល្ហុងជាដើមដែលជាទីពេញនិយមសម្រាប់មិត្តយុវវ័យសម័យថ្មី។
ថ្ងៃនេះដែរ « ក្នុងស្រុក » សូមណែនាំហាងអាហារបែបថៃមួយកន្លែងដែលទើបតែបើកថ្មី តែល្បីថាមានរសជាតិឆ្ងាញ់ អនាម័យខ្ពស់ ថែមទាំងមានរសជាតិដើមប្រភពពីប្រទេសថៃតែម្តង មានឈ្មោះថា « បុកម្ទេស »។
« បុកម្ទេស » គឺជាងហាងអាហារដែលមានមុខម្ហូបច្រើនមុខបែបថៃ ទាំងសាច់ជ្រូកអាំងបែបថៃ ម្ហូបទឹកបែបថៃ ក្តាមសមុទ្រជ្រក់ ជាពិសេសគឺមុខម្ហូបដែលល្បីល្បាញថាជាប់ចិត្តមែនទែននោះ គឺម្ហូបបែបបុកតែម្តង ដូចជាបុកគ្រឿងសមុទ្រពិសេស ក្តាម បង្គា ងាវ ល្ហុង ទឹកប្រហុកថៃ បុកពោត បុកងាវ បុកក្តាម សុទ្ធតែមានរសជាតិឆ្ងាញ់ពិសារ រសជាតិដេីម ដិត ផ្អែម ហិរ ឆ្ញាញ់ខ្លាំង ជាពិសេសទាំងគ្រឿងផ្សំ និងចុងភៅចំណានមកពីប្រទេសថៃផ្ទាល់តែម្តង។
គួរឱ្យដឹងផងដែរថា ហាង បុកម្ទេស មានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវ ជីវពលលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បើកបម្រើការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 6:30 ព្រឹក ដល់ម៉ោង 9:00 យប់ ដោយលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 642 246 ឬ Google Map: https://goo.gl/maps/MM6ZRt3pVVrL5xM88 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនាវីដេអូរូបភាព និងវីដេអូខាងក្រោមនេះ ៖