បរទេស ៖ តើអ្នកដឹងទេ?ពិភពលោកយើងនេះគឺមានរឿងអាថ៌កំបាំងនិងចម្លែកៗជាច្រើនដែលមិនទាន់មានការបកស្រាយបាន ។ជាពិសេសគឺមហាសមុទ្រផ្ទាល់តែម្តង ដែលពោរពេញដោយផ្ទៃទឹកធំល្វីងល្វើយ និងមានរឿងអាថ៏កំបាំងជាច្រើនៗដែលក្រោមសមុទ្រដែល សូម្បីតែអ្នកវិទ្យាសាស្ត្រក៏រកឃើញរឿងរ៉ាវផ្សេងពីសត្វចម្លែកៗនៅក្នុងបាតសមុទ្រត្រឹមតែ4%ប៉ុណ្ណោះ ជាមួយសត្វចម្លែកៗដ៏គួរអោយខ្លាច ដែលក្នុងចំណោមសត្វទាំងអស់សុទ្ធសឹងតែជាសត្វដែលមានទំហំធំ ដែលរស់នៅក្រោមបាតសមុទ្រជម្រៅជ្រៅដែលមនុស្សពិបាកចូលទៅដល់ ។
១. Megalodon កំពូលអ្នកប្រហារប្រចាំបាតសមុទ្រ
ឆ្លាមប្រភេទនេះមានទំហំជាង ៥០ ហ្វីត ដែលជាប្រភេទត្រីឆ្លាមដែលគេស្គាល់ច្រើនជាងគេបំផុតតាមរយះការថតនៃខ្សែភាពយន្ត។ ថ្គាមរបស់វាមានទំហំធំល្មម សម្រាប់ត្របាក់មនុស្សបាន20-30នាក់ក្នុងពេលតែមួយប៉ព្រិចភ្នែកដោយភាពងាយស្រួលហើយពួកគេបានប្រើថ្គាមទាំងនោះដើម្បីបរបាញ់ត្រីបាឡែនធំៗ។
យោងតាមសំដីពីទស្សនវិទូអ្នកស្រាវជ្រាវ Peter Klimey មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅ Davis បាននិយាយថា“ កាលដែលពួកត្រីឆ្លាមយក្ស នេះបានផុតពូជនៃ គឺធ្វើអោយពពួកត្រីបាឡែនឈានដល់ទំហំដ៏ធំសម្បើម ដោយសារតែគ្មានការដេញសម្លាប់ពីពពួកត្រីឆ្លាមយក្ស ដែលពួកគេត្រូវបានគេស្គាល់សព្វថ្ងៃ។
២. Dunkleosteus បិសាចឆ្នាំសមុទ្រ
ត្រីបុរាណនេះរស់នៅកាលពី ៤០០ លានឆ្នាំមុនប៉ុន្តែវាជាពូជត្រីស៉ីមនុស្សមួយប្រភេទដែលមានភាពរហ័សក្នុងវាយប្រហារជាទីបំផុត។ អ្នកវិទ្យាសាស្ត្របានបញ្ជក់ថា មានភាគរយតិចណាស់ ដែលចំណីដែលវាត្រូវវាយប្រហារមានសង្ឃឹមរស់ ដោយសារតែត្រីនេះរហ័សនិងធ្មេញមុតស្រួច មិនចាញ់ត្រី Piranhaប៉ុន្មានទេ។ Dunkleosteus មានប្រវែង ៣៣ ហ្វីតពីធ្មេញដល់កន្ទុយនិងត្រូវបានគេដាក់រហ័សនាមជាឆ្នាំសមុទ្រ។
៣. Helicoprion, ត្រីឆ្លាមមាត់ខ្យង
ជាប្រភេទត្រីឆ្លាមដែលរស់នៅក្នុងសមុទ្រជិត ៣០០ លានឆ្នាំមុនមកហើយ។វាគឺជាប្រភេទត្រីឆ្លាមដ៏ចម្លែកមួយដែលមានធ្មេញមួយក្នុងចំណោមធ្មេញឆ្លាមដ៏គួរញញើតនិងខ្លាចបំផុតនៅក្នុងប្រវត្តិសាស្ត្រធម្មជាតិត្រីទឹក។
លក្ខណៈមិនធម្មតានេះគឺជាប្រធានបទនៃការជជែកវែកញែកយ៉ាងទូលំទូលាយនៅក្នុងសហគមន៍វិទ្យាសាស្ត្រអស់រយៈពេលមួយសតវត្សរ៍ជាមួយ ផូស៊ីលរូបរាងរបស់វាតែមួយគត់ដែលត្រូវបានគេរកឃើញ ជាមួយមានធ្មេញរាងពងក្រពើ។ វាត្រូវបានចុះឈ្មោះជាបញ្ជីជាពពូជសត្វដាយណូស័រដ៏កាចបំផុតនៅក្រោមបាតសមុទ្រជ្រៅបំផុត ។តែគួរអោយស្តាយពូជសត្វឆ្លាមប្រភេទនេះផុតពូជអស់បាត់ទៅហើយ។
៤. Mosasaurus, ដាយណូស័រទឹកសម័យបុរេប្រវត្តិដ៏សាហាវ
Mosasaurusបានក្លាយជាពពួកដាយណូស័រទឹកដ៏ល្បីល្បាញលំដាប់អន្តរជាតិបន្ទាប់ពីមានការបង្ហាញនៅក្នុងរឿងJurrasic World ដ៏គួរឱ្យចាប់អារម្មណ៌។ សត្វល្មូនយក្សទាំងនេះអាចលេបសត្វព្រៃបានមួយទាំងមូល ដោយមិនចាំបាច់ទំពាររឺខាំដោយធ្មេញរបស់ពួកវាទេ ។
អ្នកជំនាញបានសិក្សាសត្វទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយហើយការរកឃើញថ្មីៗនេះពពួកសត្វនេះគឺមានទំហំប៉ុនសត្វត្រីឆ្លាម7ដង ដែលមានរូបរាងដូចជាសត្វក្រពើ ថែមទាំងពូកែត្របាក់សត្វផ្សេងៗបានយ៉ាងឆាប់រហ័ស ៕
ប្រភព ៖ បរទេស
រក្សាសិទ្ធដោយ ៖ ក្នុងស្រុក