ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១៩ ខែ វិច្ឆិកាឆ្នាំ ២០១៩ នេះ ផលិតកម្ម LD Picture សហការជាមួយនឹងរោងភាពយន្ត Major Cineplex Cambodia បានប្រារព្ធកម្មវិធីសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួន គឺរឿង « នាឡិកា ដាស់វិញ្ញាណ » ដែលជាភាពយន្តបែបរន្ធត់ លាយឡំ នឹងមនោសញ្ចេតនាគ្រួសារបញ្ចូលគ្នា ក្លាយជាសាច់រឿងជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់។
ដោយកម្មវិធីនោះយេីងក៏ឃេីញមានវត្តមានភ្ញៀវកិត្តិយសពិសេសៗចូលរួមទាំង សិល្បករ សិល្បការនី ក៏ដូចជា អ្នកសារពត៌មានជាដេីម ដែលកាន់តែពិសេសនោះ ជាកិត្តិយសបំផុតនោះគឺ យេីងក៏ឃេីញមានវត្តមាន ព្រះនាងតូច នរោត្ដម ជេនណា ទ្រង់ក៏បានយាងចូលរួមក្នុងកម្មវិធីនេះដូចគ្នា ។
« រឿង នាឡិកាដាស់វិញ្ញាណ » នេះត្រូវបានសម្រឹតសម្រាំងខ្លាំងមែនទែនដោយផលិតករនិងក្រុមការងារផ្ទាល់គឺបានសហការគ្នាពេញទំហឹងសម្រាប់ខ្សែភាពយន្តដ៏ល្អមួយនេះ ហេីយក្រុមការងាររបស់ LD ទាំងអស់ក៏សង្ឃឹមថាមានការគាំទ្រច្រេីនពីសំណាក់ទស្សនិកជនក្នុងស្រុកនិងក្រៅស្រុកផងដែរ។
រឿងនេះត្រូវបានដឹកនាំដោយ លៀក លីដា ដែលជាចាងហ្វាងផលិតកម្មផ្ទាល់តែម្ដង ហេីយនេះបេីតាមលោកបង្ហេីបឱ្យដឹងថា រឿងនេះចាយទុនអស់ជិត 40 មុឺនដុល្លា សហរដ្ឋអាមេរិក ដែលជាថវិកាដ៏មហាសាល ដោយទុនដែលចំណាយច្រេីនបំផុត គឺទៅលេីគុណភាពនៃភាពយន្ត និងការកាត់ត ដោយសារតែជំនួយការថតគឺជាជនជាតិភីលីពីន និងជាពិសេសការកាត់ត គឺកាត់ដោយជនជាតិ ម៉ាឡេសុីផ្ទាល់តែម្ដង ដែលមេីលទៅពិតជាអស្ចារ្យមែនទែន ។
លោក លៀក លីដា ក៏បានរៀបរាប់ទៀតថា រឿងនេះអាចនឹងឈានចូលទីផ្សាររបស់ប្រទេស ចិន និង ប៉ែក អុឺរ៉ុប ឆាប់ៗខាងមុខនេះ ដែលនេះបានបង្ហញាថា កម្ពុជាកំពុងតែបោះជំហានចូលក្នុងការជ្រៀតចូលទីផ្សារភាពយន្តក្រៅស្រុកម្ដងបន្តិចៗហើយ គួរឱ្យមោទកភាពបំផុត។ ជាពិសេសនឹងមានការសហការបញ្ចាំងរួមមានដល់ទៅ ៦ប្រទេសឯណោះដូចជា ប្រទេសម៉ាឡេសុី ឥណ្ឌូនេសុី ថៃ ឡាវ មីយ៉ាន់ម៉ា និង ប្រុយណេ ដែលប្រទេសទាំងនោះនឹងធ្វើការចាក់បញ្ចាំងស្របគ្នាជាមួយកម្ពុជាដែរ ។
គួរឱ្យដឹងផងដែរថា « រឿង នាឡិកាដាស់វិញ្ញាណ » នេះនឹងធ្វេីការចាក់បញ្ចាំងជាផ្លូវការនៅបណ្តារោងភាពយន្តទូទាំងប្រទេស ក៏ដូចជាបណ្ដាប្រទេសទាំង ៦ ទៀតនៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះតទៅហើយ កុំភ្លេចចូលរួមគាំទ្រខ្មែរភាពយន្តខ្មែរដ៏មានគុណភាពមួយនេះទាំងអស់គ្នាឱ្យបានកុះករដើម្បីលើកស្ទួយ និងលើកទឹកចិត្តផលិតករខ្មែរឱ្យផលិតខ្សែភាពយន្តមានគុណភាពបែបនេះជាបន្តទៅទៀត ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនាទិដ្ឋភាពទូទៅនៃកម្មវិធីសម្ពោធខ្សែភាពយន្ត នាឡិកាដាស់វិញ្ញាណខាងក្រោម ៖