ពូកែដល់ម្លឹងផង? ដើមឈើមួយប្រភេទ អាចបន្សាបមន្តអាគមផ្លូវងងឹត និងជាតិស្រវឹង ឱ្យសាបរលាបយ៉ាងស័ក្តិសិទ្ធ

ចាស់ៗបុរាណតែងមានជំនឿថា ដើមរាំងសាប គឺជាប្រភេទដើមឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះផងដែរ បើតាមចាស់តែងមានជំនឿថាដើមប្រភេទនេះអាចការពារមន្តអាគមផ្សេងៗនៅក្នុងផ្លូវងងឹតឲ្យសាបរលៀប នឹងវិនាសសាបសូន្យបាន ។ ពួកគាត់តែងតែនិយមយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរ ។

មិនតែប៉ុណ្ណោះដើមរាំងសាបគឺអាចជួយបន្សាបជាតិស្រវឹង ហើយក៏អាចបន្សាបមន្តអាគមអូមអាម និងផ្លូវងងឹតផ្សេងៗបានបានយ៉ាងមានប្រសិទ្ធិភាពបំផុត ដោយគ្រាន់តែយកសំបកដើមរាំងសាបមកបៀមប៉ុណ្ណោះ ហើយដើមឈើមួយនេះសំបូរជាងគេគឺនៅខេត្តសៀមរាបខ្លាំងណាស់។

Untitled 1 88

យោងតាមគណនីហ្វេសប៊ុក មន្តអាគមខ្មែរ បានលើកបង្ហាញពីប្រភេទដើម និងរបៀបនៃការប្រើប្រាស់យ៉ាងលម្អិតថា ៖ « 🖕👉ឳសថសំរាប់ព្យាបាល បន្សាបដោះអំពើធ្មប់ អាប មន្តអាគមគ្រប់ប្រភេទ៖

រូបមន្ត៖ ដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្តឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា។

👉វិធីប្រើ និងព្យាបាល៖ ស្លឹករាំងសាប៧សន្លឹក ស្លឹកពោធិ៍៧សន្លឹក ជើងធូប ក្នុងវិហារ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា៧សសៃ។

👉ដើម្បីឲ្យជើងធូបស័ក្តិសិទ្ធ ត្រូវទៅអុជធូបសូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្តដ៏ស័ក្តិសិទ្ធដែលថែរក្សាក្នុងទីវត្ត.....កូនចៅសូមជើងធូប១០០សសៃ ដើម្បីយកទៅព្យាបាលអំពើធ្មប់របស់.....សូមអស់លោកបារមីវត្តមេត្តាអនុញ្ញាតហើយជួយសង្រ្គោះគ្រួសារ....ខ្ញុំផងចុះ ចាំខ្ញុំថ្វាយដង្វាយ ចំនែកខ្ទមអ្នកតា ក៏អុជធូបសុំដូចគ្នាអ៊ីចឹងដែរ  (ពេលជា កុំភ្លេចទៅលាបំណន់)។

👉ពេលបានឳសថគ្រប់មុខហើយ ត្រូវយកមកដាំទឹក ៣ យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើនឹង៣ពេល ព្រឹកថ្ងៃល្ងាច។ ក្រោយពេលហូប អ្នកជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់២ឬ៣ម៉ោងក៏មានបើអំពើខ្លាំងឬយូរឆ្នាំ តែកុំបារម្មណ៍ឲ្យសោះ អំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។

👉ចំនែកកាកថ្នាំក្រោយពីព្យាបាលហើយត្រូវកប់ ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារកុំឲ្យគេធ្វើចូលម្តងទៀត។

👉បំរាម និងត្រណម៖ ហាមផឹកស្រា លេងស្រីមុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វារខ្លួនត្រូវបន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំចាក់ចោល ត្រូវហូបឲ្យអស់ពីពែង។

🙏សំណូមពរសូមអស់លោកដែលចេះវិជ្ជាមន្តអាគមទាំងអស់ មេត្តាឃើញហើយ កុំចង់សាកប្រសិទ្ធភាពនៃថ្នាំ នាំអោយមានបាបកម្ម និងនាំទុក្ខទោសដល់ខ្លួនឯង និងក្រុមគ្រួសារ។

👉សូមឲ្យសព្វសត្វទាំងឡាយជួបតែសេចក្តីសុខ  កុំបីមានពៀរវេរានឹងគ្នា កុំព្យាបាទគ្នា តរៀងទៅ។

👉អំណាចបុគ្គលពាលទាំងឡាយត្រូវតែវិនាស! ជយោហិ ពុទ្ធស្ស សិរីមត្តោ អយំ មារស្សច

បាបិ មត្តោ បរាជយោ៚ » ៕

23472394_905557899621840_4655123493913629026_n

23519098_905557949621835_6723302082881811638_n