ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងបុរាណខ្មែរ ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ ថែមទាំងត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះផងដែរ។
នៅក្នុងឆ្នាំនេះ គឺជាឆ្នាំទី ២ ហើយនៃទំព័រប្រវត្តិសាស្រ្តនៃកំណត់ត្រាការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃចាប៉ីដងវែងកម្ពុជា ហេតុនេះហើយព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយត្រូវបានរៀបចំឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល នោះគឺ « មហោស្រពចាប់ីដងវែង »។
ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ចាប៉ីដងវែង ត្រូវបានរៀបចំយ៉ាងអស្ចារ្យ ដោយមានសិល្បករចាប៉ីដងវែងជាច្រើនរូប មកពីគ្រប់ទិសទីនឹងអញ្ជើញមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកតាមរយៈការសម្តែងរួមគ្នាមួយដ៏អស្ចារ្យ និងភ្ញាក់ផ្អើល។
គួរឱ្យដឹងផងដែរថា « មហោស្រពចាបុីដងវែង » នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី ២៧ ២៨ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ CJCC ភ្នំពេញ (ក្នុងសាកលវិទ្យាល័យ RUPP )។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រឱ្យបានកុះករ ក្នុងនាមជាកូនខ្មែរថែរក្សា និងអភិរក្សវប្បធម៌ខ្មែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
សូមទស្សនាកាលបរិច្ឆេទនៃកម្មវិធី និងការសម្តែងខាងក្រោមនេះ៖