រឿងរ៉ាវចម្លែកៗទាំង៦ នៅក្នុងព្រៃ Amazon ដែលអ្នកមិនធ្លាប់ដឹងពីមុន

បរទេស ៖ បើនិយាយពីព្រៃអាម៉ាស្សូន" Amazon " អ្នកណាៗក៏ស្គាល់នឹងដឹងពីរឿងរ៉ាវនៅក្នុងព្រៃដ៏ធំជាងគេលើលោកនេះ តាមរយះព័ត៍មាននិងខ្សែភាពយន្តផ្សេងៗដែលបានថតបង្ហាញពីទំតាំងនៅកន្លែងនោះ។

ប៉ុន្តែតើអ្នកដឹងទេ? មានរឿងរ៉ាវជាច្រើនដែលព្រៃAmazonនេះព្យាយាមលាក់ទុកពីអាថ៌កំបាំងរាប់មិនអស់ ដែលសូម្បីតែអ្នករុករកធម្មជាតិវិទូមានតិចនាក់ ដែលហ៊ានចូលក្នុងព្រៃនោះ ហើយពួកគេចូលត្រឹមតែ 19km ពីក្នុងព្រៃនេះ។

ថ្ងៃនេះ ពួកយើងនឹងបង្ហាញជូនរឿងរ៉ាវទាំង6ដែលអាថ៌កំបាំងនៅក្នុងព្រៃអាម៉ាស្សូនដែលមិនធ្លាប់មានអ្នកដឹងកន្លងមក ៖

១.  ពីងពាងយក្សធំជាងគេលើលោក 

Amazon គឺជាជម្រករបស់សត្វចម្លែកជាច្រើនប្រភេទហើយធំៗដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ ហើយអ្នកទីមួយនេះគឺជាពូជសត្វពីងពាងយក្សមួយដែលមានឈ្មោះថា" Goliath birdeater"។

ដូចដែលអ្នកប្រហែលជាទាយពីឈ្មោះរបស់វាហើយ វាជាសត្វពីងពាងធំជាងគេបង្អស់ដែលវាអាចស៊ីបក្សីបានយ៉ាងស្រួល។ ជាមួយនឹងប្រវែងរាងកាយរបស់វារហូតដល់ ១៣ សង់ទីម៉ែត្រវាធ្វើឱ្យស្ទើរតែរាល់សត្វពីងពាងផ្សេងទៀតមើលទៅតូច។

សំណាងណាស់ ដែលសត្វនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ វាគ្រាន់តែធ្វើអោយអ្នកសើរស្បែកប៉ុន្មានថហងៃក្រោយពេលប៉ះវាតែប៉ុណ្ណោះ។

74596921_3505064772844954_3325916206078099456_n

២. ផ្កាដុះលើទឹកដែលអាចទប់ទំងន់អ្នកបាន

រឿងមួយដែលអ្នកគួរតែដឹងអំពីព្រៃអាម៉ាហ្សូនគឺអ្នកអាចរកឃើញរបស់ធំ ៗ ជាច្រើននៅទីនោះ។ ផ្កាដុះលើទឹកទាំងនេះមានទំហំធំហើយរឹងមាំដែលវាអាចផ្ទុកទំងន់មិនត្រឹមតែជាកូនក្មេងដែលអ្នកឃើញនៅក្នុងរូបថតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទ្រទម្ងន់មនុស្សធំបានយ៉ាងរឹងមាំទៀតផង។

រុក្ខជាតិនេះត្រូវបានគេដាក់ឈ្មោះថា"Victoria Amazonia "។ ដែលអាចមានអង្កត់ផ្ចិត ៣ ម៉ែត្រនិងមើលទៅស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នប្រសិនបើអ្នកសំរេចចិត្តបោះជំហានជាន់លើវា។ ស្លឹករបស់វាមានបន្លាដែលអាចធ្វើអោយអ្នកមុតជើងបាន។

74784432_420205362251788_1550243195378466816_n

៣. ដើមឈើចេះដើរ

ប្រសិនបើអ្នកបានមើល Tolkien នៃរឿង Lord of the Rings ប្រាកដជាចាំបានសត្វដូចជាដើមឈើដ៏ធំដែលគេហៅថា Ents ដែលវាអាចជាប្រភេទដើមឈើអាចដើរបាន។ ល្បឿននៃចលនារបស់ពួកគេគឺយឺតខ្លាំងណាស់ ពីព្រោះដើមឈើទាំងនេះផ្លាស់ទីដោយសារតែឫសថ្មីដុះឆ្ពោះទៅរកពន្លឺព្រះអាទិត្ យហើយជំនួសឫសចាស់។

ស្រមៃមើលថាតើត្រូវការពេលប៉ុន្មានដើម្បីដើរមួយម៉ែត្រ។ ប្រសិនបើអ្នកឃើញពួកវានៅក្នុងព្រៃសូមកុំរង់ចាំរហូតដល់អ្នកឃើញពួកគេកម្រើកអី ព្រោះអ្នកអាចនឹងគិតថាជាខ្មោចលង។

73495339_1433010910184550_6872150859912839168_n

៤. ផ្កាដ៏ធំជាងគេលើលោក

វាគឺជាប្រភេទផ្កាម្យ៉ាង Rafflesia ដែលជាផ្កាធំបំផុតរបស់ពិភពលោកនិងជាវត្ថុដ៏ធំបំផុតទីបីនៅក្នុងបញ្ជីរបស់យើងបន្ទាប់ពីសត្វពីងពាងនិងផ្កាយក្សដុះលើទឹកដ៏ធំ។

យោងតាមគេហទំព័រ Rafflesia Flower រុក្ខជាតិនេះមិនមានឫសដើមឬស្លឹកទេ។

ទំហំរបស់វាមិនមែនជារឿងគួរឱ្យកត់សំគាល់នោះទេព្រោះវាក៏ល្បីល្បាញដោយសារក្លិនរបស់វាមានធុំក្លិនស្អុយរលួយណាស់។ ជាអកុសលក្រៅពីជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិកម្របំផុតនៅលើពិភពលោក ប្រភេទផ្កានេះកំពុងឈានដល់ការផុតពូជផងដែរ។

77255347_2518808844906348_3109199633860001792_n

៥. ផ្សោតពណ៌ផ្កាឈូកដែលមានតែមួយគត់លើលោក

ជាសត្វផ្សោតដែលរស់នៅតាមដងទន្លេអាម៉ាហ្សូនដែលមិនគួរឱ្យជឿបំផុត។ ផ្សោតពណ៌ផ្កាឈូកអាចធំជាងមនុស្សហើយមានរឿងព្រេងគួរឱ្យចាប់អារម្មណ៍អំពីពួកគេដែលបង្ហាញថាផ្សោតទាំងនេះអាចប្រែក្លាយទៅជាបុរសសង្ហានៅពេលល្ងាច។ បន្លំខ្លួនជាបុរសពួកគេធ្វើពុតនិងលួងលោមនារីវ័យក្មេងហើយប្រែទៅជាត្រីផ្សោតម្តងទៀតជិតដល់ថ្ងៃរះ។

ទាក់ទងនឹងពណ៌ស្បែករបស់ពួកគេអ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដថាហេតុអ្វីបានជាវាមានពណ៌ផ្កាឈូក។ ពួកគេសន្មតថាវាកើតឡើងដោយសារតែសរសៃឈាមនៅជិតផ្ទៃស្បែករបស់ពួកវា ។

74394737_1182829685248286_2500123505501143040_n

៦. ផ្លែឈើព្រៃចម្លែកៗដុះក្នុងព្រៃ Amazon

វាមើលទៅគួរអោយញ៉ាំណាស់មែនទេ? ផ្លែឈើនេះគឺជាប្រភេទផ្លែឈើដែលផ្តល់ថាមពលរាងកាយនិងសុខភាព។ ផ្លែឈើនេះត្រូវបានជនជាតិប្រេស៉ីលហៅវាថា ទំពាំងបាយជូ ប្រេស៊ីល ព្រោះតែវាដុះតែនៅផ្នែកមួយចំនួននៅក្នុងប្រទេសប្រេស៊ីល នៃព្រៃអាម៉ាហ្សូន (និងនៅរដ្ឋខ្លះនៅប្រេស៊ីល) និងនៅតាមបណ្តាប្រទេសអាមេរិកខាងត្បូងមួយចំនួន និងមានរសជាតិដូចទំពាំងបាយជូរអញ្ចឹង។ ពួកគេច្រើនយកវាមកបរិភោគឬត្រូវប្រើដើម្បីធ្វើទឹកផ្លែឈើចាហួយស្រាឬដំណាប់។

75429657_2550372565077287_1078074660022648832_n

ប្រភពឯកសារ ៖ បរទេស

រក្សាសិទ្ធដោយក្នុងស្រុក