តើដឹងទេ ពិភពលោកយើងនេះ ទោះបីជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណាក៏ដោយ តែមានរឿងអាថ៍កំបាំងជាច្រើនចម្លែកៗ ដែលត្រូវបានលាក់កប់ទុកក្នុងបាតសមុទ្រក៏ដូចជាព្រៃធំៗផងដែរ។
តើអ្នកធ្លាប់គិតទេថា បើអ្នកបានដឹងថាមានសត្វធំៗទាំងនេះពិតជាមានជីវិតនៅលើភពផែនដី ហើយអ្នកបានជួបផ្ទាល់ ដែលបច្ចុប្បន្នវាកំពុងវិលត្រឡប់ទៅភពផែនដីរបស់យើងតើអ្នកនឹងធ្វើយ៉ាងណា? គ្រាន់តែស្រមៃថាយើងអាចជួបជាមួយសត្វដ៏អស្ចារ្យទាំងនេះ អ្នកប្រហែលនឹងមានអារម្មណ៍ព្រឺខ្លាចជាមួយសត្វធំៗទាំងនោះជាមិនខាន ។
ដោយឡែកមានអ្នករុករកធម្មជាតិពីរនាក់ បានថតប្រមាញ់ជាប់ពស់យក្ស Anaconda កំពុងហែលយ៉ាងគួរឱ្យខ្លាចនៅក្រោមទឹកទន្លេមួយស្ថិតនៅទីក្រុង Metropolis នៅក្នុងព្រៃ Amazon ។
គួរបញ្ជាក់់ផងដែរថា ពស់ថ្លាន់យក្សដ៏កម្រមួយនេះមានប្រវែងប្រមាណ ៧ ម៉ែត្រជាង ត្រូវបានថតដោយអ្នករុករកធម្មជាតិពីរនាក់ជាអ្នកមុជទឹកស្រាវជ្រាវ ពិតជាគួរឱ្យព្រឺសម្បុរខ្លាំងណាស់។
ស្របពេលនោះផងដែរ Videoដែលថតដោយអ្នករុករុកធម្មជាតិវិទូ ត្រូវបានយកមកបង្ហោះជាសាធារណៈគ្រប់គេហទំព័រ Social Media ទាំងអស់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពីមហាជន រហូតដល់ការចែករំលែកមានអ្នកចូលទស្សនាជាច្រើនលាននាក់ ល្បីពាសពេញពិភពលោក។
តោះចង់ដឹងថាVideo ដែលអ្នករុករកធម្មជាតិពីរម្នាក់បានថតប្រមាញ់ជាប់ពស់យក្ស Anaconda កំពុងហែលយ៉ាងគួរអោយខ្លាច ប៉ុណ្ណា ទស្សនា Video ខាងក្រោយនេះទាំងអស់គ្នា ៖