ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា Color Cup Cambodia (Old School Bar) គឺជាផាប់មួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមពីសំណាក់យុវវ័យ ដែលចូលចិត្តកន្លែងថ្មីៗប្លែក ការដេគ័រគំនូរសិល្បៈលើជញ្ជាំងដ៏ស្រស់ស្អាត ដោយទីកន្លែងនេះថែមទាំងជាកន្លែងពិសេសសម្រាប់ជួបជុំមិត្តភក្តិបានយ៉ាងរីករាយ ឯម្ហូប និងភេសជ្ជៈផ្សេងៗដូចជាស្រាក្រឡុកក៏ឈ្ងុយឆ្ងាញ់ ព្រមទាំងមានតម្លៃសមរម្យ អមដោយ Band ប្រគំតន្ត្រីកំដរកម្សាន្តផងដែរ។
គួរឱ្យដឹងផងដែរថា កំឡុងក្នុងការបើកលក់សាកល្បង ( Soft Opening ) លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃពិសេស ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោកអ្នកអាចមកទទួលកាតបញ្ចុះតម្លៃ ៣០% នៅទីតាំងទី១ ចាស់ស្ថិតនៅ ផ្លូវលេខ ២៥៤ កែងផ្លូវ ៥៥ ម្ដុំខាងក្រោយក្រុមហ៊ុន CellCard ផ្លូវព្រះសីហនុ ក្បែរវិមានឯករាជ្យច្រកទី២ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 2222 396 / 010 233 020 ៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក