រិះគន់រឿងអត់ប្រយោជន៍ ! តែរាល់ថ្ងៃមនុស្សភាគច្រើន Share និងតាមដានតែរឿងអត់ប្រយោជន៍

ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា សម័យនេះពិភពលោកពិតជាធំទូលំទូលាយខ្លាំងណាស់ ​អាចនិយាយថាផែនដីគឺនៅត្រឹមបាតដៃ ​ដែលជាទូរស័ព្ទភ្ជាប់អ៊ីនធើណេតនេះតែម្តង។

បច្ចេកវិទ្យាជឿនលឿន ​ក្រៅពីបានផ្តល់ភាពទំនើបកម្ម សេវា និងព័ត៌មានឆាប់រហ័ស  តែនៅក្នុងនោះវាក៏បានផ្តល់ផលប៉ះពាល់នៅក្នុងសង្គមជាច្រើនផងដែរដូចជា ​ព័ត៌មានក្លែងក្លាយ  រឿងអត់ប្រយោជន៍ និងការខ្ជះខ្ជាយពេលវេលាច្រើនមិនបានការនៅក្នុងពីភពអ៊ីនធើណេត ​ដែលអាចឱ្យអ្នកបាត់បង់ពេលវេលាសិក្សា ធ្វើការ ​រកស៊ី ​ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារផងដែរ។

នៅក្នុងនោះ ការតាមដានព័ត៌មាននៅក្នុងសង្គមអ៊ីនធើណេត ​ជាពិសេសគឺបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែវាយលុកទៅលើមនុស្សគ្រប់វ័យ មិនថាទាំងយុវជន និងវ័យចំណាស់នោះទេ ហើយគ្រប់រឿងរ៉ាវមួយចំនួនខ្លះដែលគ្មានប្រយោជន៍វាអាចជះឥទ្ធិពលយ៉ាងសម្បើម ដោយគ្រាន់តែប្រើម្រាមដៃចុចសរសេរ ​ឬស៊ែរតែប៉ុណ្ណោះ។

សួរថាតើព័ត៌មានមិនបានការ ​និងព័ត៌មានដែលគ្មានប្រយោជន៍កើតឡើងមកពីអ្នកណា? មកពីអ្នកបង្ហោះ? អ្នកសរសេរ? អ្នកសារព័ត៌មាន? ​ឬអ្នកដែលតាមដានផ្ទាល់?

ចម្លើយនោះគឹ ឥទ្ធិពលនៃអ្នកតាមដាននោះតែម្តង!

ជាធម្មតារបស់អ្វីមួយ  ឬទំនិញអ្វីមួយ មិនថាល្អយ៉ាងណា ​ពិសេសយ៉ាងណាបើគ្មានអ្នកគាំទ្ររបស់នោះនៅតែលក់មិនដាច់។ ​ចំណែកឯព័ត៌មាននៅក្នុងសង្គមរាល់ថ្ងៃ ​គេអាចទាញអ្នកអាន ​អ្នកស៊ែរយ៉ាងច្រើនគឺមកពីអ្វី?  នោះគឺព្រោះសារជាតិមនុស្សសព្វថ្ងៃ តែងតែចង់ដឹង ចង់ឮពីរឿងទាំងនេះតែម្តង ​ពោលបើគ្មានភ្លើងក៏គ្មានផ្សែងដែរ!

-សួរថារាល់ថ្ងៃតើអ្នកសរសេររឿងគ្មានប្រយោជន៍ប៉ុន្មាននៅក្នុងបណ្តាញសង្គមរបស់អ្នក?

-សួរថា ​តើអ្នកតាមដានរឿងឥតបានការណ៍ប៉ុន្មានលើកនៅក្នុងមួយថ្ងៃ?

-សួរថា  មាត់អ្នកនិយាយថាធុញ និងស្អប់រឿងមិនបានការ ​តែកម្រិតនៃការស៊ែររឿងមិនបានការរបស់អ្នកមានប៉ុន្មានដងក្នុងមួយថ្ងៃ?

-សួរថាតើមានមនុស្សប៉ុន្មាននាក់ដែលមិនលេងហ្វេសប៊ុក ​ព្រោះតែការ ​Like  Share  និងការធ្វើល្អយកមុខ ចង់ល្បីក្នុងហ្វេសប៊ុក?

ហើយសំណួរដ៏ចាក់ដោតមួយទៀតសំខាន់នោះគឺ តើពេលគេសរសេរ ​ឬធ្វើរឿងបានការ តើមានមនុស្សប៉ុន្មាននាក់គាំទ្រ ជួយចែករំលែក និងដណ្តើមគ្នាវែកញែកធ្វើជាបណ្ឌិតហ្វេសប៊ុក ទៅលើរឿងមិនបានការអស់ទាំងនោះ? ឬចិត្តជាទេវទត្ត មាត់ជាទេវត្តានោះទេ? (Sic)

អរគុណសម្រាប់ការអានពីដើមរហូតដល់ចប់ ​ចំពោះអត្ថបទមិនបានការណ៍មួយនេះ!

រក្សាសិទ្ធអត្ថបទ៖ ​Brayan Media

69821462_3610683788957163_1073911960539496448_o