សៀមរាប៖ ខេត្តសៀមរាបគឺជាខេត្តប្រវត្តិសាស្រ្តមួយដែលសម្បូរទៅដោយប្រាសាទបុរាណរាប់រយ និងទីកន្លែងកម្សាន្តធម្មជាតិរាប់មិនអស់ បានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗមិនចេះដាច់។
« ម្លប់បៃតង » ត្រូវបានគេដឹងថាជាទីកន្លែងបែបធម្មជាតតិដាំដុះដោយរុក្ខជាតិ ផ្កាស្រស់ស្អាត គួរជាទីគយគន់ ឯការថតរូបកម្សាន្តដឹងតែស្អាតញាក់សាច់តែម្តង ដូច្នេះការមកលេងខេត្តសៀមរាបបើមិនបានឆៀងមកលេងទីនេះពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់។
គួរឱ្យដឹងផងដែរថា រមណីយដ្ឋាន ម្លប់បៃតង ដែលមានទេសភាពស្រស់ត្រកាលមួយនេះ ស្ថិតនៅ ឃុំខ្នាត ស្រុក ពួក ខេត្ត សៀមរាប ចូលតាមផ្លូវទៅរមណីយដ្ឋាន មេជ្រៃ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ហ្វេសប៊ុក