កោះកុង៖ ជារៀងរាល់ឆ្នាំ ពិធីបុណ្យកោងកាង ត្រូវបានប្រារព្ធធ្វើ ដោយមានការចូលរួមរៀបចំដោយយុវជនខ្មែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន និងសហគមន៍មូលដ្ឋាននៅក្នុងកិច្ចការពារព្រៃកោងកាង ព្រមទាំងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងសារប្រយោជន៍របស់ព្រៃកោងកាង ដើម្បីចូលរួមចំណែកបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍ក្រៅពីមុខរបរនេសាទដែលមានស្រាប់ទៀតផង។
កាន់តែពិសេសទៅទៀតនោះ នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា នឹងមានការប្រគំតន្ត្រីទេសចរណ៍កោងកាងដ៏អស្ចារ្យ ដែលអាចចូលរួមដោយសេរីផងដែរ នៅរមណីយដ្ឋានឆ្នេរ២០០០ ដោយមានព្រះវត្តមានកិតិ្តយសពីព្រះនាងតូច នរោត្តម ជេនណា ដែលទ្រង់ក៏បានក្លាយជាទូតសុឆ្ទនៈ របស់បុណ្យកោងកាងក្នុងឆ្នាំនេះ រួមជាមួយនឹងតារាចម្រៀងជាច្រើនដួងនៅក្នុងផលិតកម្ម GMB ដូចជា កញ្ញា Ela la និង Ma Ma លោក Por Xeang និង លោក Rou nathawat ទៀតផង ដែលនឹងជួយញ៉ាំងបរិយាកាសពិធីប្រគំតន្ត្រីបរិស្ថានបុណ្យកោងកាងកាន់តែមានភាពសប្បាយរីករាយ និងរំភើបទ្វេរផង។
គួរឱ្យដឹងផងដែរថា សម្រាប់កម្មវិធីដំណើរកម្សាន្ត បុណ្យកោងកាងលើកទី៣ ដែលនឹងធ្វើឡើងនៅ ថ្ងៃទី០៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីតាំងស្ថិតនៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង តម្លៃនៃការចូលរួមវិភាគទានកម្មវិធីត្រឹមតែ 240.000៛ ប៉ុណ្ណោះ។
# អ្វីដែលនឹងផ្តល់ជូនរួមមាន ៖
➡️ សំបុត្រជិះឡានទៅវិញទៅមក
➡️ ការស្នាក់នៅ4ថ្ងៃ
➡️ សំបុត្រជិះទូក
➡️ ភេសជ្ជ:
➡️ អាហារ ១២ ពេល
➡️ Free ថតរូប
➡️ Admin ជូនអ្នកចូលរួមទស្សនាតំបន់ទេសចរណ៍ថ្មីៗច្រើនកន្លែង
➡️ និងចូលរួមគ្រប់សកម្មភាព ដែលដាក់ក្នុង Poster
សកម្មភាពជាច្រើនដែលនឹងរៀបចំរួមមាន ៖
➡️ ជិះទូកទស្សនាព្រៃកោងកាង ដ៏ធំបំផុតនៅប្រទេសកម្ពុជា
➡️ ទស្សនា របាំប្រពៃណីខ្មែរ
➡️ វេទិកា អ្នកស្រឡាញ់បរិស្ថាន
➡️ Admin នាំអ្នកចូលរួមទស្សនា កោះស្រឡៅ, កោះបារាំង, កោះអូនកោះបង, និង រមណីដ្ឋាន ពាមក្រសោប
➡️ ទស្សនា សំបុកអំពិលអំពែក នៅព្រៃកោងកាង, ជិះទូកមើលផ្កាយ និងប្លុងតុងពេលយប់
➡️ ពិធី បណ្ដែតប្រទីប និង បង្ហោះគោម កម្មវិធី បួងសួង រកគូព្រេង
➡️ ទស្សនាវត្ថុសិល្ប: និងការតុបតែងប្លែងនៅលើកោះ
➡️ ស្វែងយល់ ពីការរស់នៅរបស់សហគមន៍នេសាទ ដោយគេងផ្ទះសហគមន៍ និងចូលរួម
➡️ ការប្រគំតន្ត្រី នឹង រំាលេងកម្សាន្ត
➡️ ប្រកួតថតរូប , ការច្រៀងចម្រៀង និង លេងហ្គេមសប្បាយៗ
➡️ រាត្រីជួបភក្ត្រ និង រាត្រីវប្បធម៌ ,ស្វែងរកក្របី មានតែមកបុណ្យកោងកាង ទេីបយល់ពាក្យនេះ😂
សម្រាប់ការចុះឈ្មោះចូលរួម សូមចុចទៅកាន់ Link មួយនេះ ៖ https://forms.gle/aUe2WGNzQnZFRCnr7 ដោយព័ត៌មានបន្ថែមសូមទំនាក់ទំនងមក Page: Mangrove Festival បុណ្យកោងកាង ឬទំនាក់ទំនងតាមទូរសព្ទ៖ 096 73 39 437 / 092 54 14 24 ។
កុំភ្លេចចូលរួមទាំងអស់គ្នាណា!
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក