ពាក្យថា " ប្ដីប្រពន្ធ " ជាបាក្យបីម៉ាត់ ស្រួលនិយាយ តែមិនងាយនឹងធ្វើនោះឡើយ ជាពិសេសគឺ ធ្វើជាប្ដីប្រពន្ធដែលល្អស្រឡាញ់គ្នា មើលថែការពារគ្នា មិនឈ្លោះប្រកែក ឬមានទំនាស់ជាមួយគ្នា។
ជាប្ដីត្រូវឱ្យតម្លៃប្រពន្ធ ជាប្រពន្ធត្រូវចេះគោរពប្ដី ជាប្ដីប្រពន្ធត្រូវចេះអត់ឱន និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនថាមានរឿងអ្វីនោះទេ ក៏ត្រូវតែចេះសម្រប និងសម្រួលគ្នា កុំចេះតែបង្ករឿងតូចឱ្យក្លាយទៅជារឿងធំ កុំយករឿងក្រៅចូលក្នុងផ្ទះ កុំយកបញ្ហាក្នុងផ្ទះ ទៅផ្សព្វផ្សាយចេញទៅក្រៅ រស់នៅជាមួយគ្នា មិនថាក្ដៅត្រជាក់ ឬរងា ក៏មិនត្រូវចោល ឬបោះបង់គ្នាដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ