បើនិយាយពីអាហារបំពងKFC (Kentucky Fried Chicken) គឺគេគិតទៅដល់លោក Colonel Sanders ដែលជាស្ថាបនិក និងការបង្កើតនៅការច្នៃប្រឌិតនូវអាហារភ្លៅមានបំពងមានរស់ជាតិឈ្ងុយឆ្ងាញ់ និង ដែលមានភាពល្បីល្បាញពេញពិភពលោក។ ប៉ុន្តែមុននិងទទួលបាននូវភាពជោគជ័យនេះគាត់ក៏ទទួលរងនូវភាពបរាជ័យជាច្រើនលើកដែលលោកអ្នកមិនធ្លាប់បានដឹង។
នៅអាយុ១០ឆ្នាំ គាត់បានធ្វើការងារជាច្រើនដូចជា ចំការ អ្នកធ្វើការនៅកន្លែងរថភ្លើង ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ តែមិនបានប៉ុន្មានផង ម្ដាយរបស់គាត់បានមានរៀបការជាមួយបុរស់ម្នាក់ទៀត ដែលធ្វើអោយគាត់មិនពេញចិត្តនឹង ឪពុកចុងរបស់គាត់នោះទេ ដែលជាហេតុធ្វើអោយមានការមិនចុះសម្រុងនិងគ្នា ហើយគាត់បានឈប់រៀននៅត្រឹមថ្នាក់ទី៧។
នៅអាយុ១៣ឆ្នាំ គាត់បានចាកចេញពីផ្ទះតែម្នាក់ឯងដើម្បីធ្វើការជាអ្នកគូររូបនៅក្នុងរទេះសេះ នៅក្នុងទីក្រុង Indianapolis ។ អាយុ១៤ឆ្នាំ គាត់ផ្លាស់ប្ដូរទីលំនៅទៅរស់នៅភាគខាងត្បូងនៃរដ្ឋ Indiana ធ្វើការនៅក្នុងកសិដ្ឋានមួយកន្លែងនៅទីនោះ។ នៅអាយុ១៦ឆ្នាំ គាត់បានធ្វើការក្លែងបន្លំនូវឯកសារសំបុត្រកំណើត និង បានបំពេញបែបបទដើម្បីធ្វើការជាអ្នកបររទេះ នៅប្រទេសគុបារ។
នៅអាយុ១៩ឆ្នាំ គាត់បានធ្វើការនៅកន្លែងរថភ្លើង និង បានជួបនារីម្នាក់គឺ Josephine និងបានរៀបការជាមួយគ្នា យ៉ាងឆាប់រហ័យខណៈពេលដែលពួកគេជួបគ្នាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់មកពួកគាត់មានកូន៣នាក់ គឺ កូនប្រុសម្នាក់ និង ស្រី២នាក់ តែជាអកុសលកូនប្រុសតែម្នាក់របស់គាត់បានស្លាប់ដោយសារគ្រុនក្ដៅ ដែលបង្ករដោយមេរោគ។
បន្ទាប់មកទៀតគាត់ផ្លាស់ប្ដូរដោយធ្វើជាអ្នកពន្លត់អគ្គិភ័យ តែបានបាត់បង់ទៅវិញដោយសារតែមានជម្លោះជាមូយមិត្តរួមការងារ។ ក្រោយពីបាត់បង់ការងារ Sanders គាត់ និង កូនស្រីទាំងពីររបស់គាត់ជាមួយឪពុកម្ដាយក្មេករបស់គាត់ ហើយគាត់ក៏បានយកចំណេះដឹងផ្នែកច្បាប់ដែលគាត់បានរៀន មកបើករបរជាមេធាវី តែក៏ត្រូវបានបិទទ្វារទៅវិញ សោយសារមានបញ្ហាជាមួយអតិថិន។
គាត់ក៏បានសម្រេចចិត្តទៅរស់នៅជាមួយម្ដាយបង្កើតរបស់គាត់ នៅ Henryvill ធ្វើជាអ្នកបំរើនៅរថភ្លើង ហើយ ជាអ្នកលក់ធានារ៉ាប់រងអាយុជីវិត។ នៅឆ្នាំ១៩២២ បានបង្កើតក្រុមហ៊ុនទូកចម្លង មួយដែលបានធ្វើទូកនៅលើទន្លេអូហៃយ៉ូរវាងទីក្រុង Jeffersonville និង Louisville ។ ហើយគាត់បានដើរប្រមូលភាគហ៊ុនផ្សេងៗដើម្បីក្លាយជាម្ចាស់ម្នាក់ ហើយគាត់ក៏ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមហ៊ុន តែមិនដល់មួយឆ្នាំផងគាត់ក៏ធ្វើការលាឈប់។
Sanders បានសម្រេចលក់ភាគហ៊ុនទូកចម្លងរបស់គាត់ក្នុងតម្លៃ ២២.000 ដុល្លារ (៣១៦.០០០ដុល្លារបច្ចុប្បន្ន) ហើយបានប្រើលុយនោះ ដើម្បីបង្កើតក្រុមហ៊ុនផលិតចង្កៀងអេពីធីលីន (ឧស្ម័នឥតពណ៌សម្រាប់ធ្វើការអុជបំភ្លឺ)។ ការបណ្តាក់ទុននេះគឺបានបរាជ័យ បន្ទាប់ពីក្រុមហ៊ុន Delco បានណែនាំចង្កៀងអគ្គិសនីដែលវាត្រូវបានលក់តាមការផ្តល់ឥណទាន។
Sanders បានធ្វើការផ្លាស់ទៅរស់នៅ ក្រុងWinchester រដ្ឋKentucky ដោយលោកធ្វើការជាអ្នកលក់ដូរ តែក្រុមហ៊ុនដែលលោកត្រូវបានបិទទ្វារពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយទៀតដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
នៅឆ្នាំ១៩៣០ ក្រុមហ៊ុនប្រេងដ៏ល្បីល្បាញមួយមានឈ្មោះថា Shell បានផ្ដល់ឲ្យ Sanders នូវស្ថានីយ៍សេវាកម្មមួយកន្លែង នៅ North Corbin រដ្ឋ Kentucky ដោយមិនគិតថ្លៃសម្រាប់ការជួលឡើយ តែបង់ឱ្យក្រុមហ៊ុនវិញជាភាគរយនៃការលក់។ Sanders ចាប់ផ្ដើមធ្វើការលក់នូវអាហារភ្លៅមាន់របស់គាត់ ដោយធ្វើការលក់ជាបឋមទៅកាន់អ្នកដែលរស់នៅតំបន់ជិតភោជនីយដ្ឋាន។ ខណៈពេលដែលកំពុងតែដំណើរនៃការលក់នេះ Sanders ក៏មានគូរប្រជែងមួយផងដែរ គឺ Matt Stewart ដែលបានវាយប្រហារដោយកាំភ្លើងទៅលើបុគ្គលិកក្រុមហ៊ុន Shell ដែលធ្វើការជាមួយSanders ដែលបណ្ដាលអោយបុគ្គលិកម្នាក់បានស្លាប់ ក្រោយមក Matt Stewart ត្រូវបានតុលាការចោទប្រកាន់អោយធ្វើការជាប់ពន្ធាគារពីបទមនុស្សឃាត។
បន្តិចម្ដងៗ ប្រជាប្រិយភាពរបស់គាត់កាន់តែត្រូវបានគេស្គាល់ច្រើន ហើយស្ថានីយរបស់គាត់កាន់តែល្បីស្ទើរទូទាំងរដ្ឋ Kentucky រហូតដល់គេហៅថា Kentucky Fried Chicken of Harland Sandersទៀតផង។
នៅឆ្នាំ១៩៤៧ គាត់បានធ្វើការលែងលះជាមួយប្រពន្ធទីមួយរបស់គាត់គឺអ្នកស្រី Josephine ហើយបានរៀបការជាមួយ អ្នកស្រី Claudia នៅឆ្នាំ១៩៤៩។ នៅឆ្នាំ ១៩៥២ លោក Sanders បានធ្វើការផ្ដល់សិទ្ធអោយធ្វើការលក់បន្តនៅសាច់មាន់បំពងជាលើដំបូង ជាហេតុធ្វើអោយប្រជាប្រិយភាព នៃម៉ាកយីហោរបស់គាត់ ក៏ដូចជាចំណូលគឺមានការកើនឡើងយ៉ាងឆាប់រហ័ស។
ប៉ុន្មានឆ្នាំក្រោយមក ជាអកុសល ជីវិតរបស់Sanders ត្រូវបានជួបនូវវិបត្តបំណុលដែលតម្រូវអោយគាត់ធ្វើការលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដោយសារតែការលក់គឺមានមានធ្លាក់ចុះយ៉ាងខ្លាំងដែលមិនអាចធ្វើកាស្ដារបាន។
ក្រោយពីការធ្លាក់ខ្លួនគ្មានលុយសូម្បីតែបន្តិចនោះគាត់តែងតែគិតគ្រប់ពេលថាគួរធ្វើដូចម្ដេចដើម្បីបានលុយស្រោចស្រង់ជីវិតគាត់ឡើងវិញ។ គាត់ក៏បង្ខំចិត្តធ្វើការលក់រូបមន្តធ្វើភ្លៅមាន់បំពងទៅកាន់ភោជនីយដ្ឋានផ្សេងៗជាច្រើននៅក្នុងសហរដ្ឋអាមេរិច។ ការលក់នេះហើយដែលធ្វើអោយគាត់កាន់តែមានភាពល្បីល្បាញ ហើយ យីហៅ KFC ត្រូវបានគេទទួលស្គាល់ ដោយផ្ដល់អោយគាត់មានទឹកប្រាក់ប្រមាណ ៣.៥លានដុល្លារ។
ឆ្នាំ ១៩៨០ នៅក្នុងអាយុ៩០ឆ្នាំ Harland Sanders បានស្លាប់ដោយសារមហារីកគ្រាប់ឈាម និង ជម្ងឺសូត។ មុនពេលដែលគាត់ស្លាប់គាត់តែងតែធ្វើដំណើរទៅមើលទីតាំងក្រុមហ៊ុនដែលទទួលសិទ្ធធ្វើការលក់បន្តនៅតាមបណ្ដាប្រទេសផ្សេងៗទូទាំងពិភពលោក និង បានបង្កើតភោជនីយដ្ឋានផ្ទាល់ខ្លួន ឈ្មោះថា Claudia Sanders Dinner House ជាមួយនិង ប្រពន្ធរបស់គាត់៕