ភ្នំពេញ៖ យើងបានដឹងរួចមកហើយថា ការប្រើប្រាស់ និងកាកសំណល់ធ្វើពិសារធាតុប្លាស្ទិកពិតជាប៉ះពាល់ដល់សុខភាពមនុស្សដែលប្រើប្រាស់ណាស់តាមរយៈការបញ្ចេញជាតិគីមីនៃសារធាតុជ័រ ឯចំណែកកាកសំណល់របស់វាវិញមិនងាយនឹងរំលាយឡើយព្រោះត្រូវប្រើរាប់សិបឆ្នាំឯណោះទម្រាំវារលាយ ដូច្នេះវានឹងធ្វើឱ្យប៉ះពាល់បរិស្ថាន ស្រទាប់ផែនដី និងគុណភាពដីទៀតផង ដែលជាហេតុធ្វើឱ្យពិភពលោកចាប់ផ្តើមធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកគ្រប់ៗគ្នា។
នៅក្នុងនោះ ដោយការយល់ឃើញពីផលប៉ះពាល់នៃថង់ផ្លាស្ទិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ RUPP បានរៀបចំយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់សារធាតុផ្លាស្ទិក ( Zero Plastic Concert) ក្នុងដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យ ដែលស្ទេីតែគ្មានការប្រេីប្រាស់សារធាតុផ្លាស្ទិកនាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយអ្នកចូលរួមថែមទាំងទួលបានអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃផងដែរ។
នៅក្នុងនោះ និស្សិតកាហ្វេ ដែលជាហាងកាហ្វេមួយដ៏ល្បីប្រចាំសាកលវិទ្យាល័យ RUPP មួយនេះ បានរៀបចំកម្មវិធីពិសេសសម្រាប់ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយសារធាតុប្លាស្ទិកមួយនេះដែរ នោះគឺ ការចែកបាយស្លឹកចេកដោយឥតគិតថ្លៃដល់និស្សិតផ្ទាល់តែម្តង ក្នុងគោលបំណងគាំទ្រកម្មវិធី និងការស្រលាញ់ថែរក្សាបរិស្ថានធម្មជាតិផងដែរ រហូតទទួលបានការកោតសរសើរពីសំណាក់និស្សិត និងមហាជននូវការច្នៃប្រតិដ្ឋនេះគ្រប់ៗគ្នា។
គួរឱ្យដឹងផងដែរថា គំនិតនៃការខ្ចប់បាយស្លឹកចេកមួយនេះ មិនត្រឹមតែទទួលបានការគាំទ្រ និងកោតសរសើរប៉ុណ្ណោះទេ តែមហាជនជាច្រើនក៏សង្ឃឹមថា ហាងកាហ្វេមួយនេះនឹងមានការដាក់លក់បាយស្លឹកចេកមួយនេះនាពេលអនាគតផងដែរ។ ដូច្នេះកុំភ្លេចណាចូលរួមទាំងអស់គ្នា ដេីម្បីភពផែនដីរបស់យេីងគ្មានថង់ផ្លាស្ទិក៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Nisset Cafe & Eatery