ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាដឹងហេីយដា វិស័យសិល្បៈចម្រៀងគឺកំពុងតែពេញនិយមខ្លាំងណាស់នៅក្នុងស្រទាប់យុវវ័យប្រទេសយេីង ជាពិសេសគឺវិស័យចម្រៀងបែបរ៉េបតែម្តង ដែលទទួលស្គាល់ថាជាវិស័យមួយដែលពេញនិយមខ្លាំងនៅប្រទេសយេីងប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ស្រាប់តែប៉ុន្មានម៉ោងមុននេះយេីងក៏ប្រទះឃេីញ ផលិតកម្មបារមី បានបញ្ចេញវីឌីអូមួយដែលមានតារាចម្រៀង និងតារារ៉េបល្បីជាច្រេីនជុំគ្នាលក្ខណៈFree Style បានបញ្ចេញចម្រៀងរ៉េបម្នាក់មួយឃ្លា ជាមួយនឹងភ្លេងតិចៗអប់រំអំពីបរិស្ថាននាពិធីបុណ្យអ៊ុំទូកខាងមុខនេះ ។
នៅក្នុងនោះយេីងក៏បានឃេីញតារាល្បីៗដូចជា រឹទ្ធី (RXTHY Polarix - ប៉ូឡារិច) ក្មេងខ្មែរ វណ្ណដា អូន សង្ហា និងតារាផ្សេងទៀតជាច្រេីនបានចូលរួមក្នុងវីឌីអូដែលលពោរពេញដោយការអប់រំមួយនេះដែរ ដោយទទួលបានការសរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងនូវអត្ថន័យដ៏ពិសេសក្នុងបទចម្រៀងថ្មីនេះ។
គួរឱ្យដឹងផងដែរថា ក្រុមរ៉េបល្បីៗក្នុងបទចម្រៀងខាងលើនឹងមានការសម្តែងក្នុងការប្រគំតន្ត្រីមួយមានឈ្មោះថា កម្មវិធីការប្រគំតន្រ្តី 1River Music Festival ក្នុងពិធីបុណ្យអុំទូកនេះ ចាប់ពីថ្ងៃទី ១០ ១១ ១២ ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទល់មុខក្រសួងបរិស្ថានផងដែរ ។ កុំភ្លេចចូលរួមគ្នាកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិក និងដាក់សម្រាប់ឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕
ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាចូលរួចស្ដាប់ទាំងអស់គ្នាដេីម្បីបានជាប្រយោជន៍ខាងចំណេះដឹង និងជួយផ្សព្វផ្សាយអំពីបរិស្ថានជុំវិញព្រះរាជពីធីបុណ្យអ៊ុំទូកខាងមុខនេះផងដូចខាងក្រោម៖