រឿងដែលយល់ច្រលំសឹងគ្រប់គ្នា! តើក្រុមហ៊ុន ​Smart ទិញ ​Hello ឬ ​Hello ទិញ ​Smart?

អ្នកអាចជាមនុស្សមួយ ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលគិតថាក្រុមហ៊ុន Smart ទិញ​ក្រុមហ៊ុន Hello Axiata ហើយខាងក្រោមនេះគឺជារឿងពិតដែលបានកើតឡើង។

Smart អាចនិយាយបានថាគឺជាកូនពៅមួយ ដែលវាមកក្រោយគេ តែបានឆក់យកអតិថិនជាច្រើន ជាពិសេសគឺយុវវ័យតែម្តង។ វារត់ទៅមុខឥតឈប់ឈរ ជាក់ស្តែង នៅឆ្នាំ​២០១០ វាក៏បានទិញក្រុមហ៊ុន Star-cell (098) មកគ្រប់គ្រងផងដែរ។

យ៉ាងណាមិញ សង្គ្រាមទីផ្សារប្រព័ន្ធទូរសព្ទកាន់តែពុះកញ្ច្រោលខ្លាំងនៅអំឡុងឆ្នាំ ២០១២ ជាលទ្ធផលសូម្បីតែ MFone ដែលជាក្រុមហ៊ុនដ៏ធំមួយ ក៏បះជើង និងបានផ្ទេរអតិថិជនទាំងអស់អោយក្រុមហ៊ុន Mobitel ដែរ។

ដោយមើលឃើញពីស្ថានភាពទីផ្សារបែបនេះ ក្រុមហ៊ុន Hello Axiata ដែលមានម្ចាស់ភាគហ៊ុនដ៏ធំពីម៉ាឡេស៊ីនោះ បានស្នើសុំចរចារចង់ច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Smart នៅអំឡុងឆ្នាំ ២០១២។ កិច្ចចរចារនេះដំណើរការយ៉ាងរលូន ដោយលក្ខណ័្ឌនោះគឺ Hello Axiata នឹងអោយប្រាក់ Smart ចំនួនជាង 155 លានដុល្លារសហរដ្ឋអាមេរិច ហើយខ្លួននឹងគ្រប់គ្រងចំណែកភាគហ៊ុន 90% នៃក្រុមហ៊ុនថ្មី ចំណែក Smart វិញបាន 10% ។ Hello ក៏អនុញ្ញាតអោយ អតីត CEO របស់ស្មាតដឹកនាំបន្តផងដែរ ចំណែកឈ្មោះថ្មីវិញដាក់ថា Smart Axiata ព្រោះអតិថិជនស្មាតមានច្រើនជាង។

Images

វាគឺជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់ក្រុមហ៊ុនទាំងពីរ ព្រោះប្រព័ន្ធ Smart Axiata ក្លាយទៅជាប្រព័ន្ធទូរសព្ទធំជាងគេ ទីពីរ បន្ទាប់ពី Mobitel ហើយវាក៏មានធនធានច្រើនជាងមុនផងដែរ ទាំងលុយ បច្ចេកវិទ្យា និង បទពិសោធន៍ សម្រាប់ដំណើរការទៅមុខទៀត។

Logo

ដែលលឺគេនិយាយថា 1+1 = 3 ឬអត់? កិច្ចការខ្លះ បើយើងសហការជាមួយអ្នកដទៃ គឺ អាចអោយអ្នកសម្រេចការងារធំបានច្រើនជាងម្នាក់ឯង។

អត្ថបទទាំងស្រុងដោយ៖ CamboFinance

Maxresdefault

116ebffce34c99802a076d114e4dd253