មនុស្សប៉ោឡែ … គ្មានអ្នកណា ប៉ោឡែដូចខ្ញុំឡើយ!! មើលខ្លួនឯងមិនយល់ ចង់ឆ្ងល់ក៏មិនចេញ ដឹងត្រឹមម្យ៉ាង គឺគ្មានបានប្រយោជន៍ ដូចខ្មោចចាំទារបាយគេឆី គ្មានអ្វីឱ្យអ្នកដទៃ ស្ងើចសោះហើយ ។

មនុស្សប៉ោឡែ ...

មិនដឹងទេថាខ្លួនឯងត្រូវទាត់ខ្យល់ដល់ពេលណា បើពេលនេះ កាន់ការអ្វីក៏មិនជាប់ គ្មានអ្វីជាការល្អគាប់ ក្រៅពីទាត់ខ្យល់ វិលវល់ តោងទាមអ្នកដទៃ រស់ពឹងលើអាណាព្យាបាលចិញ្ចឹម មិនដឹងថាខ្លួនឯង មានអ្វីសម្រាប់ខ្លួនឯងឱ្យជាក់ប្រាកដ ។

12 9

ក្រៅពី ដើរ ដេក ស៊ី ចាយ ខ្ញុំគ្មានការងារ គ្មានមុខរបរ គ្មានវិជ្ជា ចំណេះដឹងឱ្យជាក់ច្បាស់ ថាអាចចិញ្ចឹមខ្លួនរស់ អាចឱ្យអ្នកមានគុណ និងមនុស្សដែលខ្លួនឯងស្រលាញ់មកពឹងផ្អែកបាន ។

អាយុក៏មិនតិច តែមិនខុសពីក្មេងអាវ៉ាសែ ដែលគ្មានទិសដៅ សម្លឹងខ្លួនឯង ឃើញពីសភាពអត់ប្រយោជន៍របស់ខ្លួនឯង ក៏កាន់តែធ្វើឱ្យខ្ញុំស្អប់ខ្លួនឯង និយាយការពិត គឺធុញថប់នឹងសភាពគ្មានបានការបែបនេះណាស់ ។

មើលខ្លួនឯងមិនយល់ ចង់ឆ្ងល់ក៏មិនចេញ ដឹងត្រឹមម្យ៉ាង គឺគ្មានបានប្រយោជន៍ ដូចខ្មោចចាំទារបាយគេឆី គ្មានអ្វីឱ្យអ្នកដទៃ ស្ងើចសោះហើយ ។

ស្មានមិនដល់ ថាខ្លួនឯងទាត់ខ្យល់បែបនេះ ក្នុងខណៈពេលដែលគេគ្រប់គ្នា អាយុស្របាលឯង ឬ តិចជាងឯងផង គេមានការងារ គេមានចំណេះ គេមានមុខរបរជាកម្មសិទ្ធផ្ទាល់ខ្លួន តែខ្ញុំវិញគឺប៉ោឡែសុទ្ធសាត រស់ដូចចង្អៀតផែនដី នាំលំបាកដល់អ្នកដទៃមិនខុសទេ ។

សង្ឃឹមថា ពេលវេលានឹងផ្តល់ឱកាសមួយសម្រាប់ខ្ញុំ ក្នុងពេលឆាប់ៗខាងមុខនេះ ខ្ញុំចង់មានអ្វីជារបស់ខ្លួនឯង ចង់កាន់ការងារអ្វីអាចរកចំណូលបានដោយខ្លួនឯង ហើយក៏ជាការរកបានមក ដោយមិនមែននៅទីនេះ ទោះយ៉ាងណា ក៏ខ្ញុំមិនរកនៅទីនេះដែរ

ក៏ព្រោះតែខ្ញុំប្រកាន់ទីកន្លែងមែនទេ ទើបគ្មានអ្វីដូចគេ តែមិនមែនទេ ខ្ញុំប្រកាន់តែកន្លែងនេះមួយ ទោះឱ្យអ្វីខ្ញុំនៅទីនេះក៏ខ្ញុំមកនយកដែរ ខ្ញុំត្រូវតែទៅឱ្យឆ្ងាយពីនេះទី ឱ្យខានតែបាន ខ្ញុំនឹងចាំថ្ងៃរបស់ខ្ញុំ ក្នុងការចាកចេញ ពីភពប៉ោឡែ អាវ៉ាសែ ខ្ញុំនឹងនាំខ្លួនឯងឱ្យឃ្លាតឆ្ងាយពីភាពទាត់ខ្យល់មួយនេះ ខ្ញុំក៏នៅតែរងចាំថ្ងៃនោះមកដល់ ... ៕