បើអ្នកមានអតីតមិនល្អ ឬក៏បញ្ហាគ្រួសារខ្វះខាត ក្រីក្រ តើអ្នកនឹងប្រាប់មនុស្សដែលអ្នកកំពុងតែស្រឡាញ់គ្នាដែរទេ?

បើអ្នកមានអតីតមិនល្អ ឬក៏បញ្ហាគ្រួសារខ្វះខាត ក្រីក្រ តើអ្នកនឹងប្រាប់មនុស្សដែលអ្នកកំពុងតែស្រឡាញ់គ្នាដែរទេ?

តែខ្ញុំគិតថា គ្មានអ្វីដែលត្រូវលាក់គ្នានោះទេ បើគេជាមនុស្សដែលយើងស្រឡាញ់ យើងត្រូវតែស្មោះត្រង់ចំពោះគេ ទាំងកាយ និងចិត្ត កុំលាក់ កុំបិទបាំងគ្នាអី។

ហើយបើយើងជាមនុស្សដែលគេស្រឡាញ់ស្មោះភក្តី វាក៏គ្មានរឿងអ្វីដែលថា គេនោះទទួលយកមិនបានដែរ លើកលែងតែគេ មិនបានស្រឡាញ់យើង។

មនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែ ជឿជាក់ ស្មោះត្រង់ចំពោះគ្នា ហើយទទួលយកគ្រប់យ៉ាងរវាងគ្នាឱ្យបាន មិនថាល្អឬក៏អាក្រក់ ជាអតីត ឬបច្ចុប្បន្ន។

កុំខ្លាច កុំលាក់ មនុស្សខ្លះគេ ស្រឡាញ់យើងណាស់ គេអាចទទួលយកគ្រប់យ៉ាងបាន តែគេអាចនឹងអស់ចិត្ត ព្រោះតែយើងលាក់ការពិត ពីអតីតរបស់យលងមិនឱ្យគេដឹង ដល់ពេលអ្នកផ្សេងគេនិយាយ គេមានអារម្មណ៍ថា ខ្លួនគេ ដូចក្របី ដែលមិនដឹងខ្យល់ ឱ្យមនុស្សដែលខ្លួនស្រឡាញ់ កុហក លាក់បាំងបាន ។

ជឿទៅ ប្រាប់គេតាមត្រង់ ប្រាប់គេឱ្យច្បាស់ មានបញ្ហានឹងគ្នា ទាន់នៅជាសង្សារ ប្រសើរជាង ឱ្យគេដឹងការពិត ពេលរៀបការហើយ កុំនាំឱ្យវាជ្រុលជ្រួលជាងនេះ បើគេទទួលយកបាន មានន័យថាគេពិតជាស្រឡាញ់យើង តែបើទទួលយកមិនបានទេ គឺមកពីគេ មិនបានស្មោះនឹងយើងឡើយ។

រក្សាសិទ្ធ : TSR Sharing #PanhaRoth