ភ្នំពេញ៖ ភាពយន្ត នាឡិកា ដាស់វិញ្ញាណ [The Clock : Spirit Awakening] របស់ផលិតកម្ម LD ជាខ្សែភាពយន្តមួយដែលបានថត និងកាត់តរួចរាល់ ហើយបានកំណត់ថ្ងៃចាក់បញ្ចាំង នៅចុងឆ្នាំនេះហើយ។ ខ្សែភាពយន្តដែលបានសម្រិតសម្រាងដ៏ល្អប្រចាំឆ្នាំរបស់ផលិតកម្មនេះ បានទាក់ទាញចិត្ត ទស្សនិកជនយ៉ាងច្រើន ខណៈការផលិតរឿងមួយនេះ ពិតជាល្អខ្លាំងមែនទែន។
ខ្សែភាពយន្ត នាឡិកា ដាស់វិញ្ញាណ ដែលជាសាច់រឿងនិយាយពីមនុស្សស្រីជនជាតិបរទេសម្នាក់ សុខចិត្តសម្លាប់ខ្លួនក្រោយពេលសង្សារជាទីស្រលាញ់របស់ខ្លួនបានស្លាប់។ សាច់រឿងបែបរន្ធត់មួយនេះបានផ្ដិតយកទិដ្ឋភាពនាសម័យឆ្នាំ ១៩៦០ ដែលការរៀបចំ និងប្លង់ថតពិតជាល្អ មិនចាញ់ភាពយន្តបរទេសឡើយ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត នាឡិកាដាស់វិញ្ញាណ ជាប្រភេទភាពយន្តបែបភ័យរន្ធត់ ជាមួយបទពិសោធន៍ថ្មី Dolby Mixing នឹងមកដល់ថ្ងៃទី ២១ វិច្ឆិកាហើយ! នឹងមានចាក់បញ្ចាំងនៅបណ្តាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប៊្រុយណេផងដែរ៕
ទស្សនា official trailer ខាងក្រោមនេះ៖
https://www.youtube.com/watch?v=avyaoQNphug