បុណ្យកោងកាងជាពិធីបុណ្យមួយដែលត្រូវបានរៀបចំ ឡើងដោយ Ompel Ompek, Khmer Camping, Eco-Tourism Youth ហើយនឹង Elite Entertainment។ វាជាកម្មវិធីដើម្បីជួយដល់សហគមន៏នៅលើកោះស្រឡៅ និងជួយបង្រៀនក្មេងៗ អោយដឹងពីការរក្សាបរិស្ថាន ហើយយើងមានគំរោងក្នុងការអភិវឌ្ឍតំបន់នេះអោយក្លាយជាតំបន់អេកូទេសចរណ៏សំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ។ ពិធីបុណ្យនេះ នឹងជួយជំរុញអោយប្រជាជននៅទីនោះយល់ដឹងពីសារ:សំខាន់នៃព្រៃកោងកាង និងអត្ថប្រយោជន៍របស់បុណ្យនេះ។
ជារៀងរាល់ឆ្នាំ បុណ្យកោងកាងគឺចាប់ផ្ដើមប្រារព្ធពិធី នៅអំឡុងពេលបុណ្យអុំទូកដែលមានរយៈពេល 4ថ្ងៃ 3យប់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង នៅលើកោះស្រឡៅ។ នៅក្នុងឆ្នាំនេះ បុណ្យកោងកាងនិងប្រារព្ភនៅថ្ងៃទី ៩,១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ បុណ្យកោងកាងនេះផងដែរ គឺបានប្រារព្ភរយៈពេល 2 ឆ្នាំរួចហើយ ហើយឆ្នាំនេះគឺជាឆ្នាំទីបី នៃការបង្កើតបុណ្យកោងកាងឡើង ដើម្បីចូលរួមក្នុងការយល់ដឹងថែទាំការពារព្រៃកោងកាង រួមជាមួយនិងជីវចម្រុះថែមទៀត។
អ្នកគួរតែចូលរួមក្នុងកម្មវិធីមួយនេះ ព្រោះ
សំរាប់ពត័មានលំអិត ៖ Facebook/mangrove
កែសំរួលដោយ Hollong