មានអារម្មណ៍ថា ទំនាក់ទំនងរវាងយើងទាំងពីរហាក់សោះកក្រោះណាស់ ហេតុអ្វីទៅ? ពេលវេលាផ្លាស់ប្ដូរពួកយើង ឬពួកយើងផ្លាស់ប្ដូរតាមពេលវេលា? ពួកយើងទាំងពីរ ប្រែជាបែបនេះតាំងពីពេលណា? ពេលវេលា ឬទំនាក់ទំនងក្នុងសង្គម ជាអ្នកផ្លាស់ប្ដូរយើង? អ្នកប្រែប្រួល ឬខ្ញុំស្គាល់អ្នកមិនទាន់ច្បាស់? ខ្ញុំមិនដូចមុន ឬមកពីមានអ្នកថ្មីចូលមកជ្រៀតជ្រែក? តើរវាងយើងជាអ្វីនឹងគ្នាឱ្យប្រាកដទៅ?
មានអារម្មណ៍ថា នឹក និងស្ដាយពេលវេលាល្អៗកន្លង ហេតុអ្វី ពួកយើងមិនធ្វើដូចមុនទៅ? ហេតុអ្វីពួកយើងប្រែជាបែបហ្នឹង? ឈ្មោះជាសង្សារ អ្នកណាក៏ដឹងថាយើងស្រឡាញ់គ្នា តែពាក្យថាស្រឡាញ់ ពាក្យថាដៃគូ ពាក្យថាមនុស្សជិតស្និទ្ធ គ្រាន់តែជាពាក្យពីរោះស្ដាប់តែប៉ុណ្ណោះ តែមានតែពួកយើងទេដែលដឹងថា ពួកយើងគ្រាន់តែជា អ្នកដទៃ តែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ