បាត់ដំបង៖ អ្នកណាមិនល្បី ថាខេត្តបាត់ដំបងសម្បូរកន្លែងដើរលេង គឺទាំងកន្លែងប្រវត្តិសាស្រ្ត និងកន្លងដើរលេងតាមបែបធម្មជាតិ ជាពិសេសថែមទាំងមានដំណាំហូបផ្លែ និងចម្ការផ្កាស្រស់ស្អាតឱ្យចូលលេងថតរូបកម្សាន្តផងដែរ។
ជាក់ស្តែង សួនផ្ការីករាយខេត្តបាត់ដំបង គឺជាសួនផ្កាដ៏ល្បីជាងគេមួយប្រចាំខេត្ត ដោយទីនេះមានដាំផ្កាធម្មជាតិជាជួរៗធំល្វឹងល្វើយចម្រុះគ្នា ប្រមូលម្តុំបានជាទេសភាពស្រស់បំប្រងថ្មី បានទៅលេង ថតរូបកម្សាន្ត ពិសេសគឹថត Pre-Wedding ដឹងតែកប់តែម្តង។
សម្រាប់ខែនេះដែរ ផ្កានៅក្នុងសួនផ្ការីករាយបានចាប់ផ្តើមរីកថ្មី និងច្រើនជាងមុនទៅទៀត ដោយទីតាំងគឺកាន់តែធំជាងមុន ឯផ្កាក៏កាន់តែមានច្រើនជាងមុនផងដែរ ថែមទាំងមានឈុតសំលៀកបំពាក់បុរាណសម្រាប់ជួលស្លៀកថត និងមានកន្លែងអង្គុយញ៉ាំអីលេងយ៉ាងរីករាយ ដោយការចូលលេងម្តងអស់ម្នាក់ត្រឹមតែ ១០០០រៀលលុយខ្មែរយើងប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរថា សួនផ្ការីករាយ មានទីតាំង នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុក សង្កែ ខេត្ត បាត់ដំបង (ជិះតាផ្លូវវត្តមិមទៅតាមផ្លូវកៅស៊ូរហូត ហើយជិះហួសសាលាបឋមបឹងខ្នួរ ដល់ផ្លូវកោងទៅឃើញគេដាក់ផ្លាកសួនផ្ការីករាយ) ឬអាចទំនាក់ទំនងទៅលេខម្ចាស់ចម្ការ 070 700 459 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ គង់ គុយវ៉េត និងហ្វេសប៊ុក