អានអត្ថបទនេះហើយ អ្នកនឹងដឹងថា តើអ្វីជាភាពសំខាន់ និងចាំបាច់បំផុតសម្រាប់យើងខ្លួនឯង

#កុំបាក់ទឹកចិត្ត

-រៀន ឬប្រលងបាននិទ្ទេសមិនល្អក៏មែនពិត តែអ្នកត្រូវដឹងថា ពេលចូលសាកលវិទ្យាល័យគេលែងគិតអំពីនិទ្ទេសហើយ គេនឹងយកពីគុណភាពនៃការរៀន និងសមត្ថភាពពិត

-ពេលធ្វើការគេលែងសួរនិទ្ទេសហើយ គេនឹងសួរថាអ្នករៀនចប់ជំនាញអ្វី បានប្រាក់ខែប៉ុន្មាន

-ការងារតិចតួច ឬការងារមិនធំដុំ គេលែងខ្វល់ហើយ ព្រោះសព្វថ្ងៃគេឱ្យតម្លៃ និងកោតសរសើរថាអ្នកណារកលុយបានច្រើនជាងប៉ុណ្ណោះ

-មុខមាត់អាក្រក់គេលែងខ្វល់ហើយ សំខាន់តើម្នាក់នោះ ជាមនុស្សឆ្លាត ពូកែ មានសមត្ថភាព មានមុខមាត់ និងមានលុយច្រើនហ៊ីហាប៉ុណ្ណា

-ចាស់ ឬក្មេងគេលែងគិតហើយ អ្វីដែលគេខ្វល់តើម្នាក់នោះមានចិត្តគំនិតចាស់ទុំ មានទឹកចិត្តល្អ និងមានទ្រព្យធនប៉ុណ្ណា។

អ្វីដែលសំខាន់អនាគតរបស់អ្នកមិនមែនបច្ចុប្បន្ន ហើយបច្ចុប្បន្នក៏មិនបានឆ្លុះបញ្ចាំងអនាគតរបស់អ្នកទាំងស្រុងដែរ សំខាន់ តើពេលនេះអ្នកកំពុងធ្វើអ្វី? តើអ្នកមានគោលដៅបែបណា? តើអ្នកនឹងមានផែនការរៀបចំអនាគតបែបម៉េចសម្រាប់ជីវិតដ៏ល្អប្រពៃមួយ។

ដូច្នេះកុំបាក់ទឹកចិត្តនូវអ្វីដែលអ្នកជួបថ្ងៃនេះ ញញឹមឡើង ប្រឹងប្រែងឡើង ក្រោកឈរឡើង ក្តីសង្ឃឹមនូវតែមាន ទីណាមានការតស៊ូទីនោះគឺមានភាពជោគជ័យ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក