បើនិយាយពីការប្រៀបធៀបមនុស្សជាមួយសត្វ វាគឺជារឿងដែលមិនសមគួរនោះឡើយ ហើយក៏រឹតតែមិនល្អ ព្រោះសង្គមយើងបែងចែកមនុស្សមានឋានៈខ្ពស់ជាងសត្វ ជាពិសេសគឺ សត្វសុនខ ( ឆ្កែ ) ពេលដែលមាននរណាម្នាក់និយាយថា យើងអន់ជាងឆ្កែ វាគឺជារឿងដែលគួរឱ្យខឹង និងស្អប់បំផុត ព្រោះគេគិតថា ឆ្កែអន់ខ្លាំងណាស់។ ប៉ុន្តែ សម្រាប់ជនជាតិផ្សេង ជាពិសេសគឺជនជាតិជប៉ុន តាមដែលបានដឹង គឺគេឱ្យតម្លៃសត្វឆ្កែ សត្វឆ្មា ខ្ពស់ជាងមនុស្សទៅទៀត ព្រោះសត្វទាំងនេះ ល្អ ស្មោះត្រង់នឹងមនុស្ស ច្រើនជាងមនុស្សមួយចំនួនឆ្ងាយណាស់។
និយាយចំពោះសត្វឆ្កែ សត្វឆ្មា គឺវាស្មោះនឹងយើងណាស់ ដ្បិតថាវាមិនចេះនិយាយ តែវាក៏ដឹងអ្វីល្អអ្វីអាក្រក់ វាមានទឹកចិត្តស្មោះត្រង់នឹងយើង វាស្រឡាញ់យើងពិតប្រាកដ មិនដូចមនុស្សមួយចំនួនទេ ចាំតែយើងភ្លេចខ្លួន គេនឹងធ្វើបាបយើងមិនខាន អ៊ីចឹងហើយបានបច្ចុប្បន្នមនុស្សល្អជាច្រើន សុខចិត្តចិញ្ចឹមឆ្កែឆ្មា សុខចិត្តនៅជាមួយសត្វ វាអាចឱ្យអារម្មណ៍ល្អច្រើនជាងនៅជាមួយមនុស្សខ្លះ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ