ជួយគាំទ្រស្នាដៃផលិតផលខ្មែរផង! សិប្បកម្មភ្ញីទេសដាប់ប្រាក់ និងស្ពាន់ នៅតែឈរជើងយ៉ាងរឹងមាំទោះបីជាខ្វះការគាំទ្រ

កណ្តាល៖ ជាការពិតណាស់ ​ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ​ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។

ក្នុងចំណោមចម្លាក់ជាច្រើនប្រភេទ សិប្បកម្ម​ជាងទង​​​ចម្លាក់ខ្មែរធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ទាំង​នេះ ​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋានណាស់ ដោយ​គេ​ឃើញ​​មានដូចជា​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភកំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ ចានស្រាក រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ផង​ដែរ ។

នៅក្នុងចំណោមសិប្បកម្មមួយនេះ  គេបានរកឃើញថានៅសល់តែ សិប្បកម្មភ្ញីទេសមួយគ្រួសារតែប៉ុណ្ណោះ ដែលមានការដាប់ឆ្លាក់ក្បាច់ទៅ​​គ្រឿង​​ប្រដាប់​ប្រើ​​​​ប្រាស់​​នានាលើស្ពាន់ ​និងប្រាក់  ថែមទាំងនៅ​តែ​អាច​រក្សា​បាន​គុណ​ភាព និង​ទឹក​ដៃ​ដ៏​ប្រណិតរបស់​​​ខ្លួន​បានយ៉ាងល្អ ​បើទោះបីជាមុខរបរនេះមានការថយចុះដោយខ្វះគាំទ្រយ៉ាងណាក្តី។

ដូច្នេះក្នុងនាមជាកូនខ្មែរ ​កុំភ្លេចជួយគាំទ្រស្នាដៃខ្មែរផង ​ដោយការជួយចែករំឡែកព័ត៌មាន ​ជួយទិញយកទៅប្រើប្រាស់ ​ឬផ្សព្វផ្សាយបន្ថែមក៏បាន ​ដោយ ក្រុម​សិប្បកម្ម​ភ្ញី​ទេសមួយនេះ មានទីតាំងស្ថិតនៅក្នុង​ភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដោយចុះពីគល់ស្ពានព្រែកក្ដាមត្រើយខាងកើតខាងស្ដាំដៃ ប្រហែល 500m​​​​  ​ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 061 477 144 /081 810 783៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ភ្ញីទេស

65441521_2597255896951086_916332479487410176_n

67512126_2692377224105619_5706225263780560896_n

67636579_2667976379879037_1173683097342836736_n

67871829_438109130120795_1035612152318132224_n

67896433_919798445085590_751385132362891264_n

67931252_2678762738800401_1881107645998301184_n

67941109_397966617515682_9098954492216344576_n

67959605_994930410898810_5981534643139117056_n

68339551_732041273921630_1881702000752590848_n

68356259_2676616192348389_1226285460192493568_n

68605650_2676616095681732_2573808088985370624_n

68887803_2676616332348375_636208171207098368_n

69045378_2702053546471320_7930186443777900544_n

69150590_2702053279804680_2036985542612090880_n