ថៃ៖ មិនដឹងថាជារឿងដែលត្រូវអស់សំណើច ឬគួរឱ្យអាណិតនោះទេ ដោយថ្មីៗនេះករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃរវាងម៉ូតូធំ និងឡាន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តជាខ្លាំង ព្រោះតែករណីនេះបានធ្វើឱ្យនារីរងគ្រោះម្នាក់ផ្លោងលោតពីម៉ូតូទើបលើដំបូលឡានភាគីម្ខាងទៀតភ្លាមៗ។
គួរឱ្យដឹងផងដែរថា មកទល់ពេលនេះហេតុការណ៍នេះមិនទាន់ត្រូវបានគេទម្លាយបកស្រាយថាយ៉ាងណានោះទេ ឬក៏ភាគីខាងណាខុសខាងណាត្រូវនោះឡើយ៕