គេថា រកបានដៃគូជីវិតល្អ គឺជាសំណាង តែបើបានទាំងឪពុកម្ដាយក្មេកល្អទៀត គឺជាមហាសំណាងហើយ។
ទឹកចិត្តជាឪពុកម្ដាយ គឺសុទ្ធតែស្រឡាញ់ បារម្ភ ខ្វល់ខ្វាយពីកូនខ្លាំងណាស់ បែបនេះហើយ ទើបឪពុកម្ដាយក្មេកខ្លះ គិតថា កូនគេកូនយើង ទុកកូនប្រសារសំខាន់ និងស្រឡាញ់ខ្លាំង បារម្ភខ្លាំងជាកូនបង្កើតទៅទៀត។ មួយវិញទៀត ឪពុកម្ដាយខ្លះ ដឹងពីចរិតកូនរបស់ខ្លួន ទើបរឹតតែស្រឡាញ់ និងអាណិតកូនប្រសារទ្វេដង។
ក៏មានឪពុកម្ដាយក្មេកខ្លះ ពិតជាបារម្ភ និងខ្វល់ខ្វាយពីកូនប្រសារពិតមេន។ សួរនាំកូនប្រសារជាងកូនបង្កើត យកចិត្តទុកដាក់ ទៅណាមកណា ក៏មិនដែលភ្លេចកូនប្រសារដែរ។
នេះជារឿងដ៏កម្រ ក៏ជារឿងដ៏រំភើប និងកក់ក្ដៅបំផុត សូមសរសើរទឹកចិត្តរបស់ឪពុកម្ដាយក្មេក ហើយក៏សរសើរបុណ្យសំណាងរបស់កូនប្រសារ ដែលបានជួបឪពុកម្ដាយក្មេកចិត្តបុណ្យបែបនេះ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ