ប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បៈគំនូរលើជញ្ជាំងកំពុងតែទទួលបានការពេញនិយមជាច្រើននៅប្រទេសកម្ពុជាយើង ដោយកាលពីមុនសិល្បៈបែបនេះមានការពេញនិយមដោយប្រទេសពួកលោកខាងលិចប៉ុណ្ណោះ។
តែសម្រាប់សព្វថ្ងៃនេះវិញ គំនូរជញ្ជាំងមានទីផ្សារខ្ពស់ខ្លាំងណាស់ ដោយភាគច្រើនគឺគូសម្រាប់លំអតាមផ្លូវ ភោជនីយដ្ឋាន ហាងលក់សំលៀកបំពាក់ និងហាងទំនើបជាច្រើនទៀត ដែលជាហេតុធ្វើឱ្យយុវវជនជំនាន់ថ្មីដែលមានស្នាដៃ និងចំណេះជំនាញខាងផ្នែកមួយនេះហាក់មានសង្ឃឹមចំពោះការងាររបស់ខ្លួន។
ជួបជាមួយនឹងយុវជនវ័យក្មេង គឹម ពៅមិថុនា (Kim Povmithona) អាយុ 20ឆ្នាំ ដែលសព្វថ្ងៃប្អូនក៏ជាអ្នកដែលមានជំនាញខាងគំនូរលើជញ្ជាំងមួយរូប បានឱ្យដឹងផងដែរថា ការគូរគំនូរសិល្បៈលើជញ្ជាំងគឺជាអ្វីដែលប្អូនស្រលាញ់តាំងពីដើម ហេតុនេះទាន់ឱកាសការងារនេះកំពុងតែមានការពេញនិយម ប្អូន ចង់បានការងារខាងគំនូរជញ្ជាំងទុកជាស្នាដៃឱ្យបានច្រេីន ទាន់ខ្លួននៅក្មេង។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន គឹម ពៅមិថុនា (Kim Povmithona) កំពុងតែធ្វេីការងារផ្នែក Graphic design បែប Freelance តែក៏ជាអ្នកគូរគំនូរជញ្ជាំងផងដែរ ដោយការងារភាគច្រើនជាគំនូរនៅតាមហាងកាហ្វេ និងភោជនីយដ្ឋាន តែពេលខ្លះក៏អាចមាន ទីតាំងផ្សេងក្រៅពីនោះឱ្យតែ Client ចង់បានគំនូរមកលម្អក្នុងហាង ប្អូនអាចធ្វើបានតាមតម្រូវការទាំងអស់។
សព្វថ្ងៃនេះផងដែរ ប្អូនគឺជានិស្សិតឆ្នាំទី 3 នៅ សកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្មតែដូរមក Graphic Design វិញ ដោយជំនាញថ្ងៃអនាគតប្អូននឹងចាប់យកផ្នែក Design និង Animation តែសម្រាប់ការងារគំនូរលើជញ្ជាំងប្អូននៅតែបន្តធ្វើបើនៅតែមានការគាំទ្រ។
សម្រាប់លោកអ្នកចាប់អារម្មណ៍សិល្បៈគំនូលើជញ្ជាំងរបស់ប្អូន គឹម ពៅមិថុនា អាចទំនាក់ទំនងតាមរយៈគណនីហ្វេសប៊ុក Kim Povmithona ឬតាមរយៈលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ 096 54 56 231 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Kim Povmithona