ភ្នំពេញ៖ ថ្មីៗនេះយុវជនសម្រាម ដែលត្រូវបានគេដឹងថា ជាយុវជនដែលជួយការងារក្នុងសង្គម តាមរយៈសម្អាតសម្រាមចេញពីប្រឡាយទឹកស្អុយ និងការដើរសម្អាតសម្រាមតាមគោលដៅនានារហូតទទួលបានការសរសើរពីមហាជន បានបង្ហើបពីគម្រោងហាងកាហ្វេសម្រាមក្នុងពេលឆាប់ៗនេះហើយ។
ក្នុងនោះ លោក សាន ដារ៉ាវីតប្រធានក្រុមយុវជនសំរាម បានបង្ហើបឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ ហាងកាហ្វេរបស់យុវជនសំរាមនឹងបង្ហាញខ្លួនជាផ្លូវការហើយ ដោយលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុកឱ្យដឹងថា ៖ «វាយក្នុង Google Map ថា “យុវជនសំរាម”នឹងមកដល់ផ្ទះយើងខ្ញុំហើយ ថ្ងៃទី១៨ សីហា មានកាហ្វេទទួលទានហើយបងប្អូន ចូលរួមទាំងអស់គ្នា»។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេរបស់យុវជនសម្រាម មិនទាមទារប្រាក់កម្រៃនៅក្នុងការលក់ដូរទេ ដើម្បីទទួលបានកាហ្វេមកទទួលទាន លោកអ្នកត្រូវបានសម្រាមដូចជា សំបកទឹកសុទ្ធ និងកាកសំណល់ផ្លាស្ទិកដើម្បីធ្វើការដោះដូរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក