សម ឬមិនសម កុំខ្វល់ពីសម្ដីរបស់អ្នកណា សំខាន់ យើងពីរនាក់ស្រឡាញ់គ្នា ចេះយល់ចិត្តគ្នា អាចមើលថែគ្នាបានយ៉ាងល្អ

ច្រើនគូណាស់ហើយដែល តែងតែយកស្នេហា ការស្រឡាញ់រវាងខ្លួន ជាមួយនឹងដៃគូ ទៅផ្គាប់មាត់អ្នកជុំវិញខ្លួន ស្រឡាញ់ក៏ព្រោះតែពាក្យគេ បែកកញនាក៏ព្រោះតែពាក្យសម្ដីគេ សួរថា មនុស្សពីរនាក់ស្រឡាញ់គ្នា វាសំខាន់លើមាត់ ឬចិត្តគំនិតរបស់អ្នកដទៃមែនទេ?

កុំខ្វល់អ្នកណាថាអី កុំខ្វល់ពីសម្ដីរបស់អ្នកណា សំខាន់ សួរខ្លួនឯងថា " យើងស្រឡាញ់ម្នាក់ហ្នឹងទេ? យើងពេញចិត្តម្នាក់ហ្នឹងទេ? យើងទទួលយកគ្រប់យ៉ាងដែលជាគេដែរឬទេ? " បើអាចទទួលយកបានហើយ បើមានលទ្ធភាព អាចចាប់ផ្ដើមជាមួយគ្នាហើយ ក៏ចាប់ដៃគ្នា កសាងគ្រប់យ៉ាងជាមួយគ្នាឱ្យបានល្អទៅ ចំណែកអ្នកផ្សេង គេចាំតែមើលយើងប៉ុណ្ណេាះ រីឯមនុស្សខ្លះ គេរំពឹងតែម្យ៉ាងគឺ ចង់ឃើញយើងបែកបាក់គ្នា មិនមែនគេល្អនឹងយើងពិតនោះឡើយ៕

67726892_2873764136182830_7960376657959714816_n

67910098_2873764256182818_3378093543259111424_n

67980710_2873764169516160_1770335448682463232_n

68404108_2873764759516101_6882552424595193856_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ