ភ្នំពេញ៖ ចង់ទទួលទានកាហ្វេភេសជ្ជៈ រួមទាំងអាហារបែបខ្មែរ និងបរទេសឆ្ងាញ់ៗ ជាមួយនឹងបរិយាកាសបែបធម្មជាតិអមនឹងរុក្ខជាតិតូចធំ នៅក្នុងទីក្រុងភ្នំពេញយើងនេះមិនមានច្រើនកន្លែងនោះឡើយ តែក៏មិនអត់សោះដែរ។
ហាងកាហ្វេសារមន្ទីរ ឬ The Museum Café មានការរចនាហាងតុបតែងយ៉ាងទាក់ទាញជាមួយនឹងការដាំដើមឈើ រុក្ខជាតិជុំវិញយ៉ាងត្រជាក់ស្រេបដោយមិនបាច់ប្រើម៉ាស៊ីនត្រជាក់ ឬកង្ហាជំនួយនោះឡើយ ឯបរិយាកាសក៏ស្ងប់ស្ងាត់ល្អព្រោះតែមានទីតាំងនៅក្នុងសារមន្ទីរជាតិយើងស្រាប់។
អ្វីដែលពិសេសហាងកាហ្វេមួយនេះមានបម្រើកាហ្វេរសជាតិបរតេសគ្រប់មុខ ជាមួយនឹងភេសជ្ជៈពិសេសៗច្រើនប្រភេទ បន្ថែមពីនេះថែមទាំងមានអាហារបែបខ្មែរ រួមទាំងអាហារ និងបង្អែម/នំបរទេស ប្រកបដោយរសជាតិឆ្ងាញ់ពិសាមិនអាចបំភ្លេចបានផងដែរ ដែលភាគច្រើនហាងនេះសម្បូរទៅដោយជនបរទេសមកទទួលទានជាប្រចាំតែម្តង។
គួរឱ្យដឹងផងដែរថា The Museum Café ឬកាហ្វេសារមន្ទីរ មានទីតាំងនៅលើផ្លូវ 178 ក្នុងសារមន្ទិរជាតិតែម្តង ជាប់នឹងសាលាក្រហម ឬអាចទំនាក់ទំនងទូរស័ព្ទលេខ 081-590-169/ 011-897-107៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក