ភ្នំពេញ៖ អាហារសាឡាត់ គឺជាអាហារបែបសុខភាព ដែលមានគ្រឿងផ្សំដោយបន្លែ និងផ្លែឈើតាមបែបធម្មជាតិ។ នៅក្នុងនោះ អាហារសាឡាត់ ត្រូវបានគេដឹងថា មិនត្រឹមតែជួយដល់សម្រកទម្ងន់ តែអាចជួយធ្វើឱ្យមានសុខភាពល្អ បណ្តេញជាតិពុលចេញពីរាងកាយ ជំនួយស្បែក ជំនួយក្រពះពោះវៀន និងការពារពីជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាពផងដែរ។
ហេតុនេះហើយ «ក្នុងស្រុក » សូមណែនាំហាងអាហារសាឡាត់ល្បីៗចំនួន៣កន្លែង ដែលត្រូវបានគេដឹងថា គ្រឿងផ្សំសុទ្ធតែល្អៗបែបធម្មជាតិ ជំនួយសុខភាព ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ពិសាផងដែរ ដូចជា៖
១. The Fresh Salad
The Fresh Salad មិនត្រឹមតែជាហាងសាឡាត់ តែមានកសិដ្ឋានដាំបន្លែគ្មានជាតិពុល ដោយយកមកធ្វើជាអាហារសាឡាត់ម៉ូដែន និងម្ហូបអាហារជាច្រើនមុខស្រស់ៗឆ្ងាញ់ភ្លាមៗតែម្តង មានតែមួយគត់នៅកម្ពុជា អមជាមួយនឹងបរិយាកាសបែបធម្មជាតិ និងអារម្មណ៏ស្ងប់ស្ងាត់។
ទីតាំង៖ ផ្លូវលេខ៥៧៤ នៅជិតវិទ្យាល័យឥន្ទ្រទេវី ខណ្ឌទួលគោក មានបើកបម្រើចាប់ពិម៉ោង ៧ព្រឹក ដល់ ៨ល្ងាច សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 011 777 000/ 016 777 444 ។
២. Juicy Mercy
គឺជាហាងអាហារសាឡាត់បែបសុខភាព ដែលប្រើបន្លែស្រស់ៗបែបធម្មជាតិ ដែលមានច្រើនមុខច្រើនជម្រើសឱ្យជ្រើសរើស។ ជាពិសេសហាង Juicky Mercy ថែមទាំងមានលក់ទឹកផ្លែឈើស្រស់ៗសុទ្ធបែបធម្មជាតិសម្រាប់ជំនួយសុខភាពជាច្រើនប្រភេទផងដែរ។
ទីតាំង៖ ផ្ទះលេខ ២២ ផ្លូវ ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន (ខាងក្រោយវត្តលង្កាជិតវិមានឯករាជ្យ) ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 070 704 839/ 017 610 904 ។
៣. Salad K
ហាង Salad K គឺជាហាងអាហារបែបសាឡាត់បែបសុខភាព ដែលមានច្រើនមុខច្រើនប្រភេទឱ្យជ្រើសរើស ជាពិសេសអ្នកថែមទាំងអាចធ្វើសាឡាត់សម្រាប់ទទួលទានដោយខ្លួនឯង ដោយការចាប់សាឡាត់ធ្វើខ្លួនឯងមានតម្លៃត្រឹមតែ 2$ ប៉ុណ្ណោះ។ ដោយនៅក្នុងនោះហាង Salad K ថែមទាំងមានលក់ទឹកផ្លែឈើស្រស់ៗបែបសុខភាពដូចគ្នាដែរ។
ទីតាំង៖ ផ្ទះលេខ ២៥ ផ្លូវ ១៣៥ សង្កាត់ទូលទំពូង ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 75 82 89/ 012 202 300 ។
៤. JLC Salad
JLC Salad មានបម្រើអាហារបែបសាឡាត់ជាច្រើនមុខឱ្យជ្រើសរើស រសជាតិធម្មជាតិជាមួយទឹកផ្លែឈើកៀបភ្លាមៗស្រស់ៗ គ្មានជាតិគីមី ធម្មជាតិ និងគ្មានបន្ថែមស្ករ។
ទីតាំង៖ JLC ស្ថិតនៅ ផ្ទះលេខ 213AEo ផ្លូវ 310 កែងផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេង ១
បេីកចាប់ម៉ោង 8:00ព្រឹក ដល់ 7:00យប់ អាចទំនាក់ទំនងតាមលេខទូរសព្ទ: 093 63 69 69 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក