មណ្ឌលគិរី៖ ខេត្តមណ្ឌលគីរី ភូមិភាគឦសាននៃប្រទេសកម្ពុជា គឺជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ព្រៃព្រឹក្សា និងភ្នំតូចធំជាច្រើនដែលផ្តល់នូវទេសភាពស្រស់ស្អាតស្រស់ស្រាយត្រជាក់ស្រេបពេលទៅដល់ភ្លាមៗ។
នៅក្នុងនោះ « រីហ្សតភូមិដំណាក់នាគ » គឺជារីហ្សតបង្កើតថ្មីដែលស្ថិតនៅកណ្តាលទិដ្ឋភាពព្រៃភ្នំប្រកបដោយទេសភាពបែបធម្មជាតិពិតៗ ដែលជួយឱ្យអារម្មណ៍អ្នកដែលទៅកម្សាន្តស្នាក់នៅជួបប្រទះនឹងទិដ្ឋភាពថ្មីធូរស្បើយពីទុក្ខកង្វល់នានា។
រីហ្សតដ៏ប្រណីតកាត់បុរាណមួយនេះ មានកន្លែងស្នាក់ជាច្រើនឱ្យជ្រើសរើស ដោយលោកអ្នកចង់ស្នាក់នៅជាផ្ទះឈើ ឬថ្មដាច់ដោយឡែកពីគ្នា ប្រកបដោយភាពស្រស់ស្អាត សូម្បីតែផ្នែកខាងក្នុងក៏តុបតែងដោយគ្រឿងលម្អឈើ និងគ្រឿងបរិក្ខាទំនើបៗផ្តល់ផាសុកភាព ឬលោកអ្នកអាចជ្រើសរើសការគេងបោះតង់បែបទំនើបសម្រាប់ការស្នាក់នៅក៏បានដែរ។
កាន់តែពិសេសរីហ្សតមួយនេះមានទីធ្លាធំទូលាយអាចដើរគយគន់ទេសភាពជើងភ្នំ ព្រៃព្រឹក្សាជុំវិញ ឬជិះកង់ដើរលេងក៏បាន ថែមទាំងមានអាងទឹកធំទូលាយដ៏ប្រណីតសម្រាប់ការហែលកម្សាន្តលេងទៀតផង។
សម្រាប់អ្នកដែលចាប់អារម្មណ៍ ចង់សាកល្បងការស្នាក់នៅបែបប្រណីតជាមួយ រីហ្សតដំណាក់នាគ រីហ្សតនេះមានទីតាំង នៅភូមិ អូស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឬតាមរយៈផែនទី maps ដោយលោកអ្នកអាចធ្វើការកក់បន្ទប់ តាមរយៈលេខទូរស័ព្ទ +855 (0) 86 880 007 / +855 (0) 88 816 0007 អ៊ីម៉ែល info[at]domnakneakresort.com ឬតាមរយៈគេហទំព័រ www.domnakneakresort.com ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ភូមិដំណាក់នាគ - Domnakneak Resort